Alaba និងជំនួសតំណែងកីឡាករដ៏សំខាន់មួយនេះនៅ Real Madrid

ប្រិយមិត្តដែលតាមដានពត៌មានកីឡាបាល់ទាត់នៅជុំវិញពិភពលោកប្រាកដជាដឺងច្បាស់ហើយថា David Alaba បានសម្រេចចិត្តចាកចេញពី Bayern Munich នៅរដូវក្ដៅខាងមុខនេះដោយនឹងចូលរួមជាមួយក្លឹបយក្សអេស្ប៉ាញ Real Madrid ។ ទោះជាយ៉ាងណាក៏ដោយការចុះកិច្ចសន្យាផ្ទេរជាផ្លូវការរបស់ខ្សែការពារលំដាប់ពិភពលោករូបនេះមិនទាន់ត្រូវបានធ្វើនៅឡើយទេ ។ យោងទៅតាមសេចក្ដីរាយការណ៍របស់លោក Pini Zahavi ដែលជាភ្នាក់ងាររបស់ Alaba បានបញ្ជាក់ថាគ្រប់យ៉ាងនឹងធ្វើឡើងជាផ្លូវការនៅមិនយូរជាងសប្ដាហ៍ក្រោយឡើយ ។ គួរបញ្ជាក់ថាទន្ទឹមនឹងការចូលមកដល់របស់ Alaba ប្រធានក្រុម Real Madrid បច្ចុប្បន្ន Sergio Ramos ត្រូវបានប្រភពមួយទម្លាយថារូបគេនឹងចាកចេញពីក្លឹបនៅចុងបញ្ចប់រដូវកាលនេះហើយបន្ទាប់ពីមានការមិនពេញចិត្តទៅលើការផ្លាស់ប្ដូរមួយចំនួនរបស់ក្លឹប ។ ប្រភពដដែលបន្តថាលោក Zidane នឹងប្រាកដជាដាក់...

មកទល់ពេលនេះក្លឹបចំនួន ៦​ បានដើរចេញពី Super League និង២ ផ្សេងទៀតកំពុងត្រៀមដើរចេញ

ប្រិយមិត្តប្រាកដជាបានជ្រាបខ្លះហើយពីរឿងរា៉វនៃការបង្កើតក្របខណ្ឌ Super League ដែលពិតជាបានបង្កភាពរង្គោះរង្គើយ៉ាងខ្លាំងដល់ពិភពបាល់ទាត់អ៊ឹរ៉ុប ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយពត៌មានបាល់ទាត់ជាច្រើននៅអ៊ឺរ៉ុបបានអោយដឹងថាក្លឺបធំៗរបស់អង់គ្លេសទាំង៦រួមមាន Man United Man City Chelsea Arsenal Liverpool និង Tottenham បានប្រកាសថានឹងដើរចេញពី Super League បន្ទាប់ពីមានការជំទាស់យ៉ាងដាច់ញត្តិពីសំណាក់អ្នកគាំទ្រ ក៏ដូចជាសហព័ន្ធកីឡាបាល់ទាត់នៅក្នុងប្រទេស ។ បន្ថែមពីលើនេះក្លឹបធំ២ផ្សេងទៀតរបស់អ៊ីតាលីគឺ AC Milan និង Inter Milan ក៏ត្រូវបានគេរាយការណ៍ថាកំពុងត្រៀមខ្លួនចាកចេញផងដែរ ។

Perez វាយបកប្រធាន UEFA យ៉ាងចាស់ដៃរឿងគំរាមកីឡាករមិនឲ្យលេងWorld Cup និង Euros

ប្រធានក្លិប Real Madrid លោក Florentino Perez បានច្រានចោលការគំរាមកំហែងពីប្រធាន UEFA លោក Alexander Ceferin ដែលបាននិយាយថាកីឡាករដែលចូលរួមក្នុងក្របខ័ណ្ឌ Super League នឹងត្រូវបានហាមឃាត់មិនឱ្យចូលរួមប្រកួតបាល់ទាត់ពិភពលោកនិងអឺរ៉ូ។ មានការតវ៉ាដ៏ធំមួយលើសំណើររបស់ Super League ដែលត្រូវបានប្រកាសកាលពីថ្ងៃអាទិត្យដោយមានការចូលរួមពីក្រុមចំនួន ១២ ជាមួយនឹងការរំពឹងថានឹងមានចំនួន ៣ បន្ថែមទៀត។ លោក Perez បាននិយាយអំពីការគំរាមកំហែងរបស់លោក Ceferin នៅក្នុងបទសម្ភាសន៍មួយជាមួយ El Chiringuito កាលពីថ្ងៃចន្ទថា...

លម្អិតពីកំណែរបស់ UEFA ទៅលើ UCL ដែលនឹងមានរហូតដល់៣៦ក្រុម និងការលុបចោលវគ្គចែកពូល

សហព័ន្ធបាល់ទាត់ទ្វីបអ៊ឺរ៉ុប UEFA បានសម្រេចផ្តល់ភ្លើងខៀវទៅលើកំណែទម្រង់ក្របខណ្ឌ Champions League ដោយអនុញ្ញាតឲ្យមានរហូតដល់៣៦ក្រុមចូលរួមជាមួយនឹងការលុបចោលវគ្គជម្រុះតាមពូល ។ សេចក្ដីសម្រេចខាងលើធើ្វឡើងមិនយូរប៉ុន្មានពីការប្រកាសបង្កើត European Super League របស់ក្លិបធំៗ ចំនួន ១២នៅអ៊ឺរ៉ុបដែល Gimme Sport ក៏បានធ្វើការចុះផ្សាយផងដែរ ។ តាមរយៈសេចក្ដីប្រកាសរបស់ UEFA កំណែទម្រង់នេះគ្រោងនឹងចូលជាធរមានចាប់ពីរដូវកាល ២០២៤/២០២៥ តទៅដោយការប្រកួតនឹងត្រូវធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ជំនួសថ្ងៃអង្គារនិងថ្ងៃពុធហើយការប្រកួតជម្រុះត្រូវបានបន្ថែមទៅដំណាក់កាលដំបូង ។ ខាងក្រោមនេះជាការពន្យល់ម្អីតអំពីអ្វីដែលនឹងមានការផ្លាស់ប្ដូរ ហើយអ្វីដែលនឹងត្រូវរក្សាទុក ។

តោះ! មកដឹងលំអិតពី Super League និងដំណើរការប្រកួតប្រជែង

បាល់ទាត់អ៊ឺរ៉ុបត្រូវបានគេមើលឃើញថាកំពុងតែមានភាពរង្គោះរង្គើដោយកាលពីថ្ងៃអាទិត្យកន្លងទៅនេះក្លឹបធំៗ ចំនួន ១២ របស់អឺរ៉ុបបានប្រកាសនូវកិច្ចព្រមព្រៀងមួយស្ដីពីការបង្កើតក្របខណ្ឌបាល់ទាត់ថ្មីហើយថា Super League ឫ European Super League ដែលហាក់ធ្វើអោយ FIFA និង UEFA មានការខឹងសម្បារយ៉ាងខ្លាំង ។ ស្របពេលជាមួយគ្នានេះមានសាធារណៈមតិជាចើ្រននៅក្នុងពិភពបាល់ទាត់ក៏បានសម្ដែងការមិនពេញចិត្តចំពោះការបង្កើតក្របខណ្ឌថ្មីខាងលើនេះផងដែរ ។ ជុំវិញរឿងរ៉ាវខាងលើនេះ គេនៅមិនទាន់អាចសន្និដ្ឋានឲ្យបានច្បាស់នៅឡើយទេថាវានឹងវិវឌ្ឍន៍ទៅយ៉ាងដូចម្តេច។ ទោះជាយ៉ាងណា ខាងក្រោមនេះគឺជាអ្វីដែលយើងបានដឹងគិតត្រឹមពេលនេះ ។ ១ ពត៌មានចុងក្រោយអំពី Super League ក្លិបចំនួន ១២ មកពីលីគធំៗ នៅអឺរ៉ុបបានប្រកាសពីផែនការបង្កើតក្រមខណ្ឌថ្មីមួយដែលមានឈ្មោះថា...

ក្ដៅ! PSG អាចលើកពាន UCL ដោយស្វ័យប្រវត្តិក្រោយ Chelsea Man City Real Madrid និងក្លឹបធំ៩ទៀតប្រកាសបង្កើតលីកអ៊ឺរ៉ុបថ្មីហៅថា Super League ប្រឆាំងទៅនឹង...

រឿងរ៉ាវបាល់ទាត់នៅអ៊ឺរ៉ុបកាន់តែមានភាពច្របូកច្របល់ក្រោយក្លឹបធំៗទាំង១២មកពី អង់គ្លេស អ៊ីតាលី និងអេស្ប៉ាញបានចុះកិច្ចព្រមព្រាងបំបែកខ្លួនចេញពីក្របខណ្ឌ Champions League របស់ UEFA ។ តាមសេចក្ដីរាយការណ៍របស់ទំព័រកីឡាបរទេសជាច្រើនបានអោយដឹងថាក្លឹបធំៗទាំង១២ខាងលើបានចុះកិច្ចព្រមព្រាងបង្កើតលីកអ៊ឹរ៉ុបថ្មីដែលអោយឈ្មោះថា European Super League ដែលនៅក្នុងនោះក៏មានដែរ Real Madrid Chelsea និង Man City ដែលសុទ្ធសឹងជាក្លឹបដែលបានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ UEFA Champions League ។ រូបតំណាង European Super League

Neymar ដាក់ប៉ុន្មានម៉ាត់នេះទៅអ្នករិះគន់ខ្លួនថាលេងស្ទីលច្រើនជ្រុល

នៅក្នុងកិច្ចសម្ភាសមិនផ្លូវការមួយ Neymar បានផ្ដាំទៅអ្នករិះគន់ខ្លួនរឿងលេងបាល់ប្រើស្ទីលច្រើនជ្រុលថា៖ ខ្ញុំដឹងថាមនុស្សនៅអឺរ៉ុបមួយចំនួនមិនចូលចិត្តរបៀបលេងរបស់ខ្ញុំទេ ប៉ុន្តែវាគឺជាវប្បធម៌បាល់ទាត់របស់ប្រទេសប្រេស៊ីល ហើយខ្ញុំមកទីនេះក៏តំណាងឱ្យប្រទេសប្រេស៊ីលនិងក្រុមគ្រួសាររបស់ខ្ញុំ ហើយរឿងពេញចិត្ត ឫមិនពេញចិត្តគឺជាបញ្ហារបស់ពួកគេ ខ្ញុំមិនអាចផ្លាស់ប្តូររៀបលេងរបស់ខ្ញុំដើម្បីពួកគេឡើយ ។ Neymar បន្តទៀតថា៖ ប្រាកដណាស់ប្រជាជនប្រេស៊ីលក៏អាចនឹងមិនចូលចិត្តរបៀបដែលកីឡាករអឺរ៉ុបលេងនៅក្នុងប្រទេសប្រេស៊ីលដូចគ្នា ព្រោះពួកគេជឿជាក់លើបាល់ទាត់ដែលផ្ដល់ឲ្យពួកគេនូវភាពសប្បាយរីករាយ ហើយទទួលបានលទ្ធផលល្អនៅចុងបញ្ចប់នៃការប្រកួត ។ នៅទីនេះខ្ញុំជាជនបរទេស ហើយខ្ញុំមកដើម្បីធ្វើការ ខ្ញុំមិនគួរត្រូវបានរិះគន់់ដោយសារតែស្ទីលរបស់ខ្ញុំនោះទេ ៕

Chelsea បញ្ចប់ក្ដីស្រមៃឈ្នះពាន៤ក្នុង១រដូវកាលរបស់ Man City

ក្រុមមេឃខៀវ Manchester City បានបាត់បង់ក្ដីសង្ឃឹមរបស់ពួកគេទាំងស្រុងក្នុងការឈ្នះពាន៤កម្មវិធីក្នុង១រដូវកាល ក្រោយបរាជ័យក្រោមថ្វីជើងក្រុមតោខៀវ Chelsea របស់លោក Thomas Tuchel នៅ FA Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងលទ្ធផល ១ទល់នឹង០ ។ ការទាត់បញ្ចូលទីតែ១គ្រាប់គត់របស៉​ Hakim Ziyech នៅនាទីទី ៥៥ គឺគ្រប់គ្រាន់ឲ្យ Chelsea ឈានទៅវគ្គផ្ដាច់ព្រ័ត្រជាបន្តទៀត ។ ខាងក្រោមនេះជាវីដេអូហាយឡាយដ៏ស្វិតស្វាញរវាងក្រុមទាំងពីរ៖ https://www.youtube.com/watch?v=KpEKoPAGgJ8

អបអរសាទរ Norwich City និងឡើងមក Premier League វិញដោយស្វ័យប្រវត្តិ

0
យោងតាមការចុះផ្សាយផ្លូវការរបស់គេហទំព័រ Premier League ក្រុម Norwich City នឹងត្រលប់មកក្របខណ្ឌកំពូល Premier League វិញនៅរដូវកាលក្រោយបន្ទាប់ពីត្រូវកាត់ចេញកាលពីរដូវកាលមុន ។ គួរបញ្ជាក់ថាបន្ទាប់ពីក្រុមលេខ៣នៃក្របខណ្ឌ League Championship Swansea City បានប្រកួតស្មើគ្នា ២ទល់នឹង២ ជាមួយក្រុមបាតតារាង Wycombe Wanderers ស្របពេលក្រុមលេខ៤ Brentford ក៏ស្មើគ្នាជាមួយ Milwall ដោយគ្មានគ្រាប់ទៀតនោះ វាជួយអោយ Norwich City ដែលជាក្រុមកំពូលតារាងកាន់តែដាច់ពិន្ទុឆ្ងាយ...

Kane របួសក្រោយស្មើ Everton ខណៈការប្រកួត League Cup វគ្គផ្ដាច់ព្រ័ត្រទល់នឹង Man City សល់តែ៩ថ្ងៃ

ការប្រកួតបាល់ទាត់ក្នុងក្របខណ្ឌ English Premiere League រវាង Everton និង Tottenham Hotspur ទើបតែបានបញ្ជប់ទៅក្នុងលទ្ធផល ២ ទល់​នឹង ២ ។ កីឡាករ Harry Kane ដែលជាអ្នករកបាន ២ គ្រាប់ឲ្យ Spurs ត្រូវគេមើលឃើញថាបានចាកចេញពីទីលានទាំងការប្រកួតមិនទាន់ចប់ជាមួយអាការៈរបួស ដែលនេះអាចជាក្ដីបារម្ភមួយសម្រាប់អ្នកគាំទ្រ Spurs ខណៈការប្រកួត League Cup វគ្គផ្ដាច់ព្រ័ត្រទល់នឹង Manchester City នឹងមកដល់ក្នុងរយៈពេលត្រឹមតែ ៩ថ្ងៃទៀតប៉ុណ្ណោះ ។