Cavani មិនអាចលេងប្រកួតដំបូងទល់នឹង Newcastle នោះទេព្រោះមូលហេតុនេះ
អតីតខ្សែប្រយុទ្ធក្រុម PSG Edinson Cavani នឹងត្រូវរង់ចាំយូរបន្តិចសម្រាប់ការបង្ហាញខ្លួនក្នុងប្រកួតដំបូងអោយបិសាចក្រហម Mancheser United ខណៈដែលរូបគេត្រូវបានបង្ខំឲ្យ ធ្វើតាមការណែនាំរបស់រដ្ឋាភិបាលអង់គ្លេសដោយការដាក់អោយនៅដោយឡែកដើម្បីប្រាកដថារូបគេមិនមានផ្ទុកCovid-19 ។
បិសាចក្រហម Manchester United បានបញ្ចប់ការចុះហត្ថលេខាលើអតីតខ្សែប្រយុទ្ធរបស់ក្លិប Paris Saint-Germain វ័យ ៣៣ ឆ្នាំនៅមួយថ្ងៃប៉ុណ្ណោះមុនការបិទទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ ។ វាហាក់ដូចជាការទិញបានទាន់ពេលវេលាដោយសារតែកីឡាករ Anthony Martial ទើបតែទទួលបានកាតក្រហមក្នុងប្រកួតទល់នឹង Spurs នាពេលចុងក្រោយនេះ ។
ចប់ហើយ! លោកព្រះ Zlatan បានធ្វើតេសវិជ្ជមានCovid-19 និងកំពុងដាក់អោយនៅដាច់ដោយឡែក
ក្លិប AC Milan បានបញ្ជាក់ថាកីឡាករ Zlatan Ibrahimovic បានធ្វើតេស្តិ៍វិជ្ជមាន Covid-19 ហើយនឹងត្រូវស្ថិតក្នុងដំណាក់កាលដាក់អោយនៅដោយឡែក។
កីឡាករខ្សែប្រយុទ្ធវ័យ ៣៨ឆ្នាំរូបនេះនឹងត្រូវដាក់ខ្លួនអោយនៅដោយឡែកបន្ទាប់ពីបានរកឃើញថារូបគេមានផ្ទុកវីរុសប្រភេទថ្មីខាងលើ។
ខ្សែប្រយុទ្ធស៊ុយអែតដ៏ស្វាហាប់រូបនេះគឺជាមនុស្សតែម្នាក់គត់ក្នុងចំណោមកីឡាករ គ្រូបង្វឹក និងបុគ្គលិកទាំងអស់នៅក្នុងក្លឺបដែលបានធ្វើការតេសវិជ្ជមាន ៕
Owen ៖ Ronaldo ៣៥ឆ្នាំហើយ គាត់ប្រឹងណាស់…គាត់សល់ពេលមិនច្រើនទេ
Owen Hargreaves អ្នកវិភាគនៅ BT Sport បាននិយាយថាខ្សែប្រយុទ្ធ Cristiano Ronaldo នៅសល់ពេលមិនច្រើនទៀតទេក្នុងការបង្ហាញសមត្ថភាពរបស់ខ្លួន ដោយសារបច្ចុប្បន្ននេះរូបគេមានវ័យ៣៥ឆ្នាំទៅហើយ។
ពាណិជ្ជកម្ម
កាលពីយប់មិញនេះ Ronaldo រកបាន២គ្រាប់ម្នាក់ឯងជួយក្រុម Juventus យកឈ្នះលើក្រុម Lyon នៅជើងទី២ ប៉ុន្តែវាមិនគ្រប់គ្រាន់សម្រាប់ឱ្យក្រុមអ៊ីតាលីនេះឡើងវគ្គបន្ដទេ ព្រោះកាលពីជើងទី១កន្លងទៅ ពួកគេលេងចាញ់ ១-០។ ការធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយនេះ វាគឺជាលើកដំបូងសម្រាប់ Ronaldo តាំងពីឆ្នាំ២០១០មកហើយ។
និយាយពីការប្រកួតវិញ អ្នកវិភាគជាច្រើនមើលឃើញថា Ronaldo បានខិតខំខ្លាំងមែនទែនសម្រាប់ការប្រកួតនេះ។ ខណៈដែលសមាជិកក្រុមដទៃទៀតហាក់ដូចជាលេងមិនសូវបានល្អនោះទេ។ Owen អតីតកីឡាករឆ្នើមម្នាក់របស់ក្រុម Bayern Munich និងជម្រើសជាតិអង់គ្លេស បាននិយាយថាអតីតកីឡាករ Real Madrid ខាងលើនេះខំប្រឹងលើសគេក្នុងការប្រកួតនៅយប់មិញ។
មួយវិញទៀត វ័យ៣៥ឆ្នាំរបស់ Ronaldo...