Sunday, August 7, 2022
Home វីដេអូ

វីដេអូ

នាយក​កីឡា Juventusថា​ នឹង​មិននាំ​យក​ Suarez ពី​ Barca ដាចខាតក្រោមហេតុផលមួយនេះ

0
លោក​ Fabio Paratici នាយក​កីឡារបស់​ក្លឹប​ Juventus បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​នេះ​ក្លឹប​លោក​ដាច់​នឹង​មិន​នាំ​យក​ខ្សែ​ប្រយុទ្ធ​ Luis Suarez ពី​ក្លឹប​ Barcelona ទេ​នៅ​ក្នុង​ពេល​នេះ​។ លោក​ Fabio បាន​និយាយ​ថា​៖" Suarez មិន​ស្ថិត​នៅ​ក្នុង​កីឡាករ​ ដែល​យើង​ចង់​បាន​ទេ​ ព្រោះ​ថា​ពេល​នេះ​រឿង​នីតិវិធី​ចេញ​លិខិត​ឆ្លង​ដែន​ឲ្យ​គេ​មក​លេង​នៅ​ទឹក​ដី​របស់​យើង​វា​មាន​ភាព​ស្មុគស្មាញ​ណាស់​។ " លោក​បាន​បន្ត​ថា​៖" នៅ​ពេល​ឱកាសណា​អំណោយ​សម្រាប់​គេ​ នោះ​គេ​នឹង​លេង​នៅ​នេះ​ហើយ​ តែ​យ៉ាង​ណា​អា​រឿង​បែប​បទ​សញ្ជាតិ​នៅ​ទី​នេះ​អី​ហ្នឹង​ វា​នៅ​តែ​ជា​បញ្ហា​រាំង​ស្ទះដល់​គេ​ អញ្ចឹងហើយបាន​ជា​យើង​សម្រេច​មិន​នាំ​គេ​មក​នៅ​ពេល​នេះ​។ "

Chelsea បញ្ចប់ក្ដីស្រមៃឈ្នះពាន៤ក្នុង១រដូវកាលរបស់ Man City

0
ក្រុមមេឃខៀវ Manchester City បានបាត់បង់ក្ដីសង្ឃឹមរបស់ពួកគេទាំងស្រុងក្នុងការឈ្នះពាន៤កម្មវិធីក្នុង១រដូវកាល ក្រោយបរាជ័យក្រោមថ្វីជើងក្រុមតោខៀវ Chelsea របស់លោក Thomas Tuchel នៅ FA Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងលទ្ធផល ១ទល់នឹង០ ។ ការទាត់បញ្ចូលទីតែ១គ្រាប់គត់របស៉​ Hakim Ziyech នៅនាទីទី ៥៥ គឺគ្រប់គ្រាន់ឲ្យ Chelsea ឈានទៅវគ្គផ្ដាច់ព្រ័ត្រជាបន្តទៀត ។ ខាងក្រោមនេះជាវីដេអូហាយឡាយដ៏ស្វិតស្វាញរវាងក្រុមទាំងពីរ៖ https://www.youtube.com/watch?v=KpEKoPAGgJ8

មន្ទីរពេទ្យកាល់ម៉ែត្រ៖ បុគ្គលិកម្នាក់ បានស្លាប់ ក្រោយរកឃើញវិជ្ជមានកូវីដ១៩ បានតែប្រាំថ្ងៃ

0
យោងតាមសេចក្ដីជូនដំណឹងរបស់មន្ទីរពេទ្យកាល់ម៉ែត្រ ដែលបានធ្វើកាលពីថ្ងទី ០៧ ខែមេសា ឆ្នាំ ២០២១ នេះ បានឲ្យដឹងថា បុគ្គលិកបច្ចេកទេសមន្ទីរពិសោធន៍ នៅផ្នែកមន្ទីរពិសោធន៍ នៃមន្ទីរពេទ្យកាល់ម៉ែត្រ ឈ្មោះ ប៊ុត ទិវា ភេទប្រុស អាយុ ៤៧ឆ្នាំ បានទទួលមរណភាព វេលាម៉ោង ១១ និង ៥៥នាទី ព្រឹកថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២១ ។ បន្ថែមលើពីនេះទៀតបើតាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងកាលពីថ្ងៃទី ៤ មេសា ២០២១ នេះ...

រឿងធំ! Suarez ត្រូវគេរកឃើញថាបានរៀបចំលទ្ធផលទុកជាមុន អំឡុងពេលប្រលងចូលសញ្ជាតិអ៊ីតាលី

0
កីឡាករខ្សែប្រយុទ្ធរបស់ក្លឹប Barcelona Luis Suarez ត្រូវគេរាយការណ៍ថាបានរួមគំនិតជាមួយគណៈកម្មការក្នុងការរៀបចំ ឫទិញលទ្ធផលទុកមុន កំឡុងពេលរូបគេធ្វើការប្រលងចូលសញ្ជាតិអ៊ីតាលី ។ ក្នុង​សេចក្ដីថ្លែងការណ៍​របស់​រដ្ឋអាជ្ញា​សាធារណៈ​ក្រុង Perugia បាន​ឲ្យ​ដឹង​ថា Suarez បាន​ប្រឡង​ភាសា​អ៊ីតាលី​កាល​ពី​ថ្ងៃ​ទី១៧ ខែ​កញ្ញា សម្រាប់​ការ​ចូល​សញ្ជាតិ​ ហើយ​តាម​ការ​រយៈ​ការ​ស៊ើបអង្កេត​ Suarez បាន​ដឹង​វិញ្ញាសា​មុន ហើយ​ពិន្ទុ​ក៏​ត្រូវ​បាន​រៀបចំ​ទុក​មុន​ដែរ។ នៅ​ថ្ងៃ​នេះ​ដែរ ខាង​ប៉ូលិស​ហិរញ្ញវត្ថុ និង​ខាង​រដ្ឋ​អាជ្ញា កំពុង​តែ​រៀបចំ​ឯកសារ​ក្នុង​វែក​មុន​ជន​ពាក់ព័ន្ធ​ក្នុង​បទល្មើស​មួយ​នេះ។

ផ្លូវការ! Morata នឹងលេងរួមគ្នានឹង Ronaldo ជាលើកទីពីរនៅ Juventus

0
តាមរយៈទំព័រ Facebook ផ្លូវការរបស់ក្លឹបយក្សអ៊ីតាលី Juventus បានបង្ហាញថាពេលនេះកីឡាករ​ Alvaro Morata បានតេសសុខភាពជាប់ជាស្ថាពរ ហើយក៏ត្រៀមខ្លួនរូចរាល់ក្នុងការសហការជាមួយអតីតមិត្តរួមក្រុមរបស់គេនៅ Real Madrid គឺ Cristiano Ronaldo ។​ ការផ្ទេររបស់កីឡាកររូបនេះត្រូវបានធើ្វឡើងមិនយូរប៉ុន្មាន បន្ទាប់ពីទទួលបានភ្លើងខៀវពី Atletico Madrid ខណៈក្លឹបអេស្ប៉ាញមួយនេះត្រូវបានគេរាយការណ៍ថាកំពុងឈានដល់កិច្ចព្រមព្រាងក្នុងការនាំយក Luis Suarez ពី Barcelona មកជំនួស ៕

ធ្លាយវីដេអូ Suarez លាមិត្តរួមក្រុមនៅ Barca ទាំងទឹកភ្នែកមុនចាកចេញទៅកាន់ AT Madrid

0
កីឡាករ Luis Suarez បានចាកចេញពីកន្លែងហ្វឹកហាត់របស់ក្លិប Barcelona ទាំងទឹកភ្នែកខណៈកំពុងលាមិត្តរួមក្រុមរបស់គាត់បន្ទាប់ពីត្រូវបានបង្ខំឱ្យចាកចេញពីក្លឹបមកចូលរួមជាមួយ Atletico Madrid ដែលចំណាយត្រឹមតែ ៥.៥ លានផោនប៉ុណ្ណោះដើម្បីចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្គាយរូបនេះ។ ​ក្រោយ​ពី​ដឹង​ខ្លួន​ថា​ត្រូវ​ចាកចេញ​ពី​ក្លឹប​ដែល​ស្រលាញ់​នេះ​ហើយ Suarez ​បាន​ទៅ​លា​មិត្ត​រួម​ក្រុម​ដល់​ទីលាន​ផង​ដែរ។ ក្រោយ​លា​គ្នា​រួច ​រូបគេ​បាន​បើក​ឡាន​ចេញ​មក​វិញ ​ហើយ​ត្រូវ​បាន​គេ​ថត​ឃើញ​ថា​យំ ហូរ​ទឹក​ភ្នែក​មក​ទៀត​ផង។ ​ចង់​ដឹង​ថា​ទិដ្ឋភាព​សង្វេគ​ប៉ុណ្ណា ​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ​៖ https://www.youtube.com/watch?v=UwQw0lXHtRU

Andy Cole៖ Man Utd មិនអាចទិញបានកីឡាករកំពូលៗដូច City និង Liverpool ទេព្រោះមូលហេតុនេះ

0
អតីតខ្សែប្រយុទ្ធរបស់បិសាចក្រហម លោក Andy Cole ជឿជាក់ថា លោក Ole Gunnar Solskjaer មានការងារដ៏លំបាកមួយក្នុងការព្យាយាមបញ្ចុះបញ្ចូលកីឡាករដែលមានគុណភាពកំពូលអោយចុះហត្ថលេខាជាមួយ Manchester United ហើយគេត្រូវតែជាអ្នកចាត់ការដែលពូកែរឿងទីផ្សារ ។ លោកបានប្រាប់ថា៖ ដើម្បីឈានដល់កម្រិតកំពូលដូច Liverpool និង Manchester City ពួកគេនឹងត្រូវបញ្ឈប់ការទិញដើម្បីធ្វើឱ្យខ្លួនពួកគេប្រសើរឡើង។ នៅពេលនេះពួកគេកំពុងតែបន្តនាំយកប្រភេទកីឡាករដដែលៗយ៉ាងអន្ទះសា។ លោកបន្ថែមថា៖ នៅពេលដែលក្រុមបិសាចក្រហម Manchester United កំពុងត្រួតត្រាពីភពបាល់ទាត់...

វីដេអូហាយឡាយការប្រកួតរវាង Man United និង Granada

0
សូមទស្សនាវីដេអូ https://www.youtube.com/watch?v=3oCkM1R4tVA

ដឹងមូលហេតុ Ronaldo ដោះអាវបោះចោលហើយ

0
ពត៌មានចុងក្រោយបានបញ្ជាក់ហើយថា Cristiano Ronaldo មិនបានបោះអាវចោលព្រោះខឹងនឹងខ្លួនដែលមិនបានស៊ុតចូលនោះទេ ផ្ទុយទៅវិញក្រោយចប់ការប្រកួតនោះ Ronaldo បានបោះអាវនោះអោយទៅក្មេងប្រុសម្នាក់ដែលជាអ្នករើសបាល់ក្នុងក៏ឡាដ្ឋាន ។ Ronaldo ថែមងាកទៅមើលម្ដងទៀតដើម្បីពិនិត្យមើលថាតើក្មេងនោះបានរើសវារឺអត់​ ។

Calciomercato៖ Ronaldo នឹងត្រឡប់ទៅ Man Utd វិញក្រោមលក្ខខណ្ឌដោះដូរជាមួយកីឡាកររូបនេះ

0
Cristiano Ronaldo អាចនឹងត្រូវចាកចេញពី Juventus ដោយត្រឡប់ទៅកាន់ Manchester United នេះបើតាមការផ្សាយរបស់សារពត៌មានអ៊ីតាលី Calciomercato ។ សារពត៌មានអ៊ីតាលីខាងលើ កំពុងស្ថិតនៅក្រោមការចាប់អារម្មណ៍ថា Ronaldo អាចនឹងចាកចេញពីក្លឹប Juventus ហើយការវិលត្រឡប់ទៅកាន់ Old Trafford អាចជាជម្រើសរបស់ ៣៦ ឆ្នាំរូបនេះក្រោយធ្លាក់ចេញពីកម្មវិធី UEFA Champions League កាលពីពេលថ្មិៗនេះ ។

អត្ថបទគួរអាន

អត្ថបទផ្សេងៗ