Sunday, August 7, 2022
Home វីដេអូ

វីដេអូ

វិភាគ UCL៖ តើក្រុមណានឹងទៅវគ្គផ្ដាច់ព្រ័ត្រ PSG, Madrid, Chelsea ឫ City?

0
ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ UEFA Champions League ត្រូវបានកំណត់ខណៈដែលក្រុម Real Madrid ត្រូវជួបជាមួយ Chelsea និងក្រុម Manchester City ត្រូវជួបប្រកួតជាមួយក្រុមរងជើងឯករដូវកាលចាស់ Paris Saint-Germain ។ គួររំលឹកថាមុនមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ Real Madrid បានទម្លាក់ Liverpool, Chelsea យកឈ្នះ FC Porto, Man City បានផ្តួលក្រុម Borussia Dortmund និង PSG សងសឹកបានសម្រេចទៅលើ Bayern Munich ដែលជាក្រុមការពារជើងឯង ។...

Calciomercato៖ Ronaldo នឹងត្រឡប់ទៅ Man Utd វិញក្រោមលក្ខខណ្ឌដោះដូរជាមួយកីឡាកររូបនេះ

0
Cristiano Ronaldo អាចនឹងត្រូវចាកចេញពី Juventus ដោយត្រឡប់ទៅកាន់ Manchester United នេះបើតាមការផ្សាយរបស់សារពត៌មានអ៊ីតាលី Calciomercato ។ សារពត៌មានអ៊ីតាលីខាងលើ កំពុងស្ថិតនៅក្រោមការចាប់អារម្មណ៍ថា Ronaldo អាចនឹងចាកចេញពីក្លឹប Juventus ហើយការវិលត្រឡប់ទៅកាន់ Old Trafford អាចជាជម្រើសរបស់ ៣៦ ឆ្នាំរូបនេះក្រោយធ្លាក់ចេញពីកម្មវិធី UEFA Champions League កាលពីពេលថ្មិៗនេះ ។

Andy Cole៖ Man Utd មិនអាចទិញបានកីឡាករកំពូលៗដូច City និង Liverpool ទេព្រោះមូលហេតុនេះ

0
អតីតខ្សែប្រយុទ្ធរបស់បិសាចក្រហម លោក Andy Cole ជឿជាក់ថា លោក Ole Gunnar Solskjaer មានការងារដ៏លំបាកមួយក្នុងការព្យាយាមបញ្ចុះបញ្ចូលកីឡាករដែលមានគុណភាពកំពូលអោយចុះហត្ថលេខាជាមួយ Manchester United ហើយគេត្រូវតែជាអ្នកចាត់ការដែលពូកែរឿងទីផ្សារ ។ លោកបានប្រាប់ថា៖ ដើម្បីឈានដល់កម្រិតកំពូលដូច Liverpool និង Manchester City ពួកគេនឹងត្រូវបញ្ឈប់ការទិញដើម្បីធ្វើឱ្យខ្លួនពួកគេប្រសើរឡើង។ នៅពេលនេះពួកគេកំពុងតែបន្តនាំយកប្រភេទកីឡាករដដែលៗយ៉ាងអន្ទះសា។ លោកបន្ថែមថា៖ នៅពេលដែលក្រុមបិសាចក្រហម Manchester United កំពុងត្រួតត្រាពីភពបាល់ទាត់...

អាណិត Bale ណាស់! Real​ ចេញ​សេចក្ដីថ្លែងការណ៍​តែ​ ២ឃ្លានេះ​គត់ រឿងផ្ទេរទៅ Spurs

0
ក្លឹប Real Madrid បាន​ចេញ​សេចក្ដីថ្លែងការណ៍​ផ្លូវការ​ចំនួន ២បន្ទាត់ ឬ ៤៤ពាក្យ​ ទាក់ទិន​នឹង​រឿង​ខ្សែ​ស្លាប​វេល Gareth Bale ផ្លាស់​ទៅ​កាន់​ក្លឹប Tottenham Hotspur ក្នុង​លក្ខខ័ណ្ឌ​កាល​ពី​ពេល​ថ្មីៗ​នេះ​។ ក្នុង​សេចក្ដីថ្លែងការណ៍​ចុះ​ថ្ងៃ​ទី១៩ ខែ​កញ្ញា ដែល​បង្ហោះ​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន Real Madrid បាន​និយាយ​សរុប​ថា ខាង​ក្លឹប និង Spurs បាន​ព្រមព្រៀង​ក្នុង​ការ​ផ្ទេរ​ Bale ទៅ​លេង​ខ្ចី​ជើង​រហូត​ដល់​ឆ្នាំ២០២១ ហើយ Real Madrid ជូនពរ​ Bale ឲ្យ​សំណាងល្អ ហើយ Real...

មកដឹងមូលហេតុដែល Man United នៅតែទទួលបានបាល់ប៉េណាល់ទីបន្ទាប់ពីការផ្លុំកញ្ចែបញ្ចប់ការប្រកួតទៅហើយ

0
វាពិតជារឿងដ៏ខកចិត្តមួយសម្រាប់ Brighton និងអ្នកគាំទ្រទាំងឡាយ ។ ក្រុមរបស់លោក Graham Potter យ៉ាងហោចណាស់គួរតែទទួលបាន១ពិន្ទុដែរប៉ុន្តែគ្រប់យ៉ាងក៏រលាយបាត់ទៅវិញ ។ បន្ទាប់ពីលោកអាជ្ញាកណ្តាល Chris Kavanagh បានផ្លុំកញ្ចែចុងក្រោយ គាត់ត្រូវបានណែនាំដោយ VAR ឱ្យមើលឡើងវិញនូវចំនុចដែលគេសង្ស័យថាកីឡាករ Neal Maupay បានយកដៃទៅប៉ះបាល់ដោយចេតនានៅក្នុងប្រអប់គ្រោះថ្នាក់ ។ ប្រាកដណាស់បន្ទាប់ពីបានពិនិត្យមើលវីដេអូឡើងវិញគាត់ក៏សំរេចផ្ដល់បាល់ប៉េណាល់ទៅManchester United ។ វាពិតជាខកចិត្តខ្លាំងណាស់សម្រាប់ Brighton ។

Cavani មិនអាចលេងប្រកួតដំបូងទល់​នឹង Newcastle នោះទេព្រោះមូលហេតុនេះ

0
អតីតខ្សែប្រយុទ្ធក្រុម PSG Edinson Cavani នឹងត្រូវរង់ចាំយូរបន្តិចសម្រាប់ការបង្ហាញខ្លួនក្នុងប្រកួតដំបូងអោយបិសាចក្រហម Mancheser United ខណៈដែលរូបគេត្រូវបានបង្ខំឲ្យ ធ្វើតាមការណែនាំរបស់រដ្ឋាភិបាលអង់គ្លេសដោយការដាក់អោយនៅដោយឡែកដើម្បីប្រាកដថារូបគេមិនមានផ្ទុកCovid-19 ។ បិសាចក្រហម Manchester United បានបញ្ចប់ការចុះហត្ថលេខាលើអតីតខ្សែប្រយុទ្ធរបស់ក្លិប Paris Saint-Germain វ័យ ៣៣ ឆ្នាំនៅមួយថ្ងៃប៉ុណ្ណោះមុនការបិទទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ ។ វាហាក់ដូចជាការទិញបានទាន់ពេលវេលាដោយសារតែកីឡាករ Anthony Martial ទើបតែទទួលបានកាតក្រហមក្នុងប្រកួតទល់នឹង Spurs នាពេលចុងក្រោយនេះ ។

ចប់ហើយ! លោកព្រះ Zlatan បានធ្វើតេសវិជ្ជមានCovid-19 និងកំពុងដាក់អោយនៅដាច់ដោយឡែក

0
ក្លិប AC Milan បានបញ្ជាក់ថាកីឡាករ Zlatan Ibrahimovic បានធ្វើតេស្តិ៍វិជ្ជមាន Covid-19 ហើយនឹងត្រូវស្ថិតក្នុងដំណាក់កាលដាក់អោយនៅដោយឡែក។ កីឡាករខ្សែប្រយុទ្ធវ័យ ៣៨ឆ្នាំរូបនេះនឹងត្រូវដាក់ខ្លួនអោយនៅដោយឡែកបន្ទាប់ពីបានរកឃើញថារូបគេមានផ្ទុកវីរុសប្រភេទថ្មីខាងលើ។ ខ្សែប្រយុទ្ធស៊ុយអែតដ៏ស្វាហាប់រូបនេះគឺជាមនុស្សតែម្នាក់គត់ក្នុងចំណោមកីឡាករ គ្រូបង្វឹក និងបុគ្គលិកទាំងអស់នៅក្នុងក្លឺបដែលបានធ្វើការតេសវិជ្ជមាន ៕

Morata មកដល់អ៊ីតាលី​ហើយ ដើម្បី​ត្រៀម​ចូលរួម​ជាមួយ​ក្លឹប​ចាស់ Juventus

0
ខ្សែ​ប្រយុទ្ធ Alvaro Morata បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​អ៊ីតាលី​ហើយ ដើម្បី​ត្រៀម​ចូលរួម​ជាមួយ​ក្លឹប​ចាស់ Juventus។ កីឡាករ​សញ្ជាតិ​អេស្បាញ​បាន​ចាកចេញ​ពី Juventus ទៅ​ចូលរួម​ជាមួយ Real Madrid កាល​ពី​ឆ្នាំ​២០១៦ ប៉ុន្តែ​ពេល​នេះ​គេ​គ្រោង​ត្រឡប់​ទៅ​​លេង​ឲ្យ​ក្លឹប​ចាស់​វិញ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពី​ក្លឹប Atletico Madrid។ ការ​សម្រេច​ចិត្ត​ឲ្យ Morata មក​កាន់ Juventus ជា​សញ្ញា​ Atletico អាច​នឹង​យក Luis Suarez មក​ជំនួស​កន្លែង​វិញ។

តោះទៅមើលហាយឡាយពីការប្រកួតដ៏ស្វិតស្វាញរវាង Brighton និង Man United កាលពីយប់មិញ

0
ក្រុមបិសាចក្រហម Manchester United បានបំបាក់ Brighton ៣-២ ដោយសារបាល់ពិន័យ ១១ ម៉ែត្រនៅនាទីទី ១០០ បន្ទាប់ពីការផ្លុំកញ្ចែបញ្ជាប់ការប្រកួតទៅហើយក្ដី។ ខ្សែបម្រើ Bruno Fernandes បានបោះជំហានទៅមុខហើយធានាថា ៣ ពិន្ទុនេះបានវិលទៅកាន់ទឹកដី Old Trafford វិញជាមួយនឹងការទាត់បាល់ចុងប៉េណាល់ទីចុងក្រោយនៃការប្រកួត។ ការប្រកួតខាងលើត្រូវបានគេមើលឃើញថាជាការប្រកួតដ៏ស្វិតស្វាញបំផុតក្នុងចំណោមការប្រកួតផ្សេងទៀតដែលបានធ្វើឡើងកាលពីយប់ថ្ងៃសៅរ៍កន្លងទៅ ។...

Man City កំពុងពិភាក្សាជាមួយ Benfica ជុំវិញការផ្ទេរខ្សែការពារព័រទុយហ្កាល់ Ruben Dias

0
ក្រុម Manchester City កំពុងពិភាក្សាអំពីការចុះហត្ថលេខាលើខ្សែការពារកណ្តាល Benfica Ruben Dias នៅក្នុងកិច្ចព្រមព្រៀងមួយដែលជាការដោះដូរជាមួយនឹង Nicolas Otamendi ។ Ruben Dias ខ្សែការពារកណ្តាលខាងលើបានស្ថិតក្នុងជម្រើសរបស់លោក Pep Guardiola ចាប់តាំងពី City បរាជ័យក្នុងការជំនួសអតីតប្រធានក្រុម Vincent Kompany នៅពេលដែលគាត់ចាកចេញពីក្លឹបជិត ១៨ ខែកន្លងមក ៕ Nicolas Otamendi

អត្ថបទគួរអាន

អត្ថបទផ្សេងៗ