Sunday, August 7, 2022
Home វីដេអូ

វីដេអូ

តោះទៅមើលការស៊ុតបញ្ចូលទីដ៏អសា្ចរ្យរបស់ Ronaldo Messi Bale និង Son កាលពីយប់មិញ

0
ប្រិយមិត្តប្រាកដជាបានជ្រាបច្បាស់ហើយអំពីលទ្ធផលនៃការប្រកួតបាល់ទាត់នៅក្នុងលីគកំពូលរបស់អ៊ឺរ៉ុបកាលពីយប់មិញដែលក្នុងនោះការប្រកួតដ៏ធំរវាង Man United និង Liverpool ត្រូវបានលើកពេលដោយសារមានការអុកឡុកពីសំណាក់អ្នកគាំទ្រខាង Man United ក្នុងបំណងប្រឆាំងទៅនឹងត្រកូល Glazer ដែលកាន់កាប់ភាគហ៊ុនច្រើនលើសលុបនៅក្នុងក្លឹប ។ ទោះជាយ៉ាងនេះក្ដីការប្រកួតរបស់ក្រុមធំៗដទៃទៀតបានដំណើរការដោយរលូនរហូតចប់សព្វគ្រប់ ហើយ GimmeSport ក៏បានបានធ្វើការច្រោះយកវីដេអូនៃការស៊ុតបញ្ចូលទីក៏អស្ចារ្យកាលពីយប់មិញរបស់កីឡាករលំដាប់កំពូលរួមមាន Cristiano Ronaldo Leonel Messi Gareth Bale និង Son Heung-Min ចែកជូនប្រិយមិត្តទស្សនាកំសាន្តដូចតទៅ៖ https://www.youtube.com/watch?v=1ZVxIY3-8bk https://www.youtube.com/watch?v=ujQTUXdVV-I

Chelsea បញ្ចប់ក្ដីស្រមៃឈ្នះពាន៤ក្នុង១រដូវកាលរបស់ Man City

0
ក្រុមមេឃខៀវ Manchester City បានបាត់បង់ក្ដីសង្ឃឹមរបស់ពួកគេទាំងស្រុងក្នុងការឈ្នះពាន៤កម្មវិធីក្នុង១រដូវកាល ក្រោយបរាជ័យក្រោមថ្វីជើងក្រុមតោខៀវ Chelsea របស់លោក Thomas Tuchel នៅ FA Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងលទ្ធផល ១ទល់នឹង០ ។ ការទាត់បញ្ចូលទីតែ១គ្រាប់គត់របស៉​ Hakim Ziyech នៅនាទីទី ៥៥ គឺគ្រប់គ្រាន់ឲ្យ Chelsea ឈានទៅវគ្គផ្ដាច់ព្រ័ត្រជាបន្តទៀត ។ ខាងក្រោមនេះជាវីដេអូហាយឡាយដ៏ស្វិតស្វាញរវាងក្រុមទាំងពីរ៖ https://www.youtube.com/watch?v=KpEKoPAGgJ8

វីដេអូហាយឡាយការប្រកួតរវាង Man United និង Granada

0
សូមទស្សនាវីដេអូ https://www.youtube.com/watch?v=3oCkM1R4tVA

វិភាគ UCL៖ តើក្រុមណានឹងទៅវគ្គផ្ដាច់ព្រ័ត្រ PSG, Madrid, Chelsea ឫ City?

0
ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ UEFA Champions League ត្រូវបានកំណត់ខណៈដែលក្រុម Real Madrid ត្រូវជួបជាមួយ Chelsea និងក្រុម Manchester City ត្រូវជួបប្រកួតជាមួយក្រុមរងជើងឯករដូវកាលចាស់ Paris Saint-Germain ។ គួររំលឹកថាមុនមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ Real Madrid បានទម្លាក់ Liverpool, Chelsea យកឈ្នះ FC Porto, Man City បានផ្តួលក្រុម Borussia Dortmund និង PSG សងសឹកបានសម្រេចទៅលើ Bayern Munich ដែលជាក្រុមការពារជើងឯង ។...

Neymar៖ រឿងតកុងត្រាអត់បញ្ហាទេ!

0
តារាឆ្នើមរបស់ក្លឹប PSG កីឡាករ Neymar បានបញ្ជាក់ថារូបគេនឹងបន្តកុងត្រាថ្មីជាមួយក្លឹបបន្ទាប់ពីជួយក្រុមទម្លាក់ Bayern Munich នៅ Champions League កាលពីថ្ងៃអង្គារ។ គួរបញ្ជាក់ថា Bayern បានយកឈ្នះ PSG នៅជើងទី ២ វគ្គ ១/២ ផ្តាច់ព្រ័ត្រដោយលទ្ធផល ១-០ ប៉ុន្តែ PSG នៅតែជាក្រុមដែលអាចឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយការរកគ្រាប់បាល់ក្រៅដីក្នុងលទ្ធផលសរុប ៣-៣ ។

Calciomercato៖ Ronaldo នឹងត្រឡប់ទៅ Man Utd វិញក្រោមលក្ខខណ្ឌដោះដូរជាមួយកីឡាកររូបនេះ

0
Cristiano Ronaldo អាចនឹងត្រូវចាកចេញពី Juventus ដោយត្រឡប់ទៅកាន់ Manchester United នេះបើតាមការផ្សាយរបស់សារពត៌មានអ៊ីតាលី Calciomercato ។ សារពត៌មានអ៊ីតាលីខាងលើ កំពុងស្ថិតនៅក្រោមការចាប់អារម្មណ៍ថា Ronaldo អាចនឹងចាកចេញពីក្លឹប Juventus ហើយការវិលត្រឡប់ទៅកាន់ Old Trafford អាចជាជម្រើសរបស់ ៣៦ ឆ្នាំរូបនេះក្រោយធ្លាក់ចេញពីកម្មវិធី UEFA Champions League កាលពីពេលថ្មិៗនេះ ។

មកដឹងមូលហេតុដែល Man United នៅតែទទួលបានបាល់ប៉េណាល់ទីបន្ទាប់ពីការផ្លុំកញ្ចែបញ្ចប់ការប្រកួតទៅហើយ

0
វាពិតជារឿងដ៏ខកចិត្តមួយសម្រាប់ Brighton និងអ្នកគាំទ្រទាំងឡាយ ។ ក្រុមរបស់លោក Graham Potter យ៉ាងហោចណាស់គួរតែទទួលបាន១ពិន្ទុដែរប៉ុន្តែគ្រប់យ៉ាងក៏រលាយបាត់ទៅវិញ ។ បន្ទាប់ពីលោកអាជ្ញាកណ្តាល Chris Kavanagh បានផ្លុំកញ្ចែចុងក្រោយ គាត់ត្រូវបានណែនាំដោយ VAR ឱ្យមើលឡើងវិញនូវចំនុចដែលគេសង្ស័យថាកីឡាករ Neal Maupay បានយកដៃទៅប៉ះបាល់ដោយចេតនានៅក្នុងប្រអប់គ្រោះថ្នាក់ ។ ប្រាកដណាស់បន្ទាប់ពីបានពិនិត្យមើលវីដេអូឡើងវិញគាត់ក៏សំរេចផ្ដល់បាល់ប៉េណាល់ទៅManchester United ។ វាពិតជាខកចិត្តខ្លាំងណាស់សម្រាប់ Brighton ។

តោះទៅមើលហាយឡាយពីការប្រកួតដ៏ស្វិតស្វាញរវាង Brighton និង Man United កាលពីយប់មិញ

0
ក្រុមបិសាចក្រហម Manchester United បានបំបាក់ Brighton ៣-២ ដោយសារបាល់ពិន័យ ១១ ម៉ែត្រនៅនាទីទី ១០០ បន្ទាប់ពីការផ្លុំកញ្ចែបញ្ជាប់ការប្រកួតទៅហើយក្ដី។ ខ្សែបម្រើ Bruno Fernandes បានបោះជំហានទៅមុខហើយធានាថា ៣ ពិន្ទុនេះបានវិលទៅកាន់ទឹកដី Old Trafford វិញជាមួយនឹងការទាត់បាល់ចុងប៉េណាល់ទីចុងក្រោយនៃការប្រកួត។ ការប្រកួតខាងលើត្រូវបានគេមើលឃើញថាជាការប្រកួតដ៏ស្វិតស្វាញបំផុតក្នុងចំណោមការប្រកួតផ្សេងទៀតដែលបានធ្វើឡើងកាលពីយប់ថ្ងៃសៅរ៍កន្លងទៅ ។...

Man City កំពុងពិភាក្សាជាមួយ Benfica ជុំវិញការផ្ទេរខ្សែការពារព័រទុយហ្កាល់ Ruben Dias

0
ក្រុម Manchester City កំពុងពិភាក្សាអំពីការចុះហត្ថលេខាលើខ្សែការពារកណ្តាល Benfica Ruben Dias នៅក្នុងកិច្ចព្រមព្រៀងមួយដែលជាការដោះដូរជាមួយនឹង Nicolas Otamendi ។ Ruben Dias ខ្សែការពារកណ្តាលខាងលើបានស្ថិតក្នុងជម្រើសរបស់លោក Pep Guardiola ចាប់តាំងពី City បរាជ័យក្នុងការជំនួសអតីតប្រធានក្រុម Vincent Kompany នៅពេលដែលគាត់ចាកចេញពីក្លឹបជិត ១៨ ខែកន្លងមក ៕ Nicolas Otamendi

រឿងធំ! Suarez ត្រូវគេរកឃើញថាបានរៀបចំលទ្ធផលទុកជាមុន អំឡុងពេលប្រលងចូលសញ្ជាតិអ៊ីតាលី

0
កីឡាករខ្សែប្រយុទ្ធរបស់ក្លឹប Barcelona Luis Suarez ត្រូវគេរាយការណ៍ថាបានរួមគំនិតជាមួយគណៈកម្មការក្នុងការរៀបចំ ឫទិញលទ្ធផលទុកមុន កំឡុងពេលរូបគេធ្វើការប្រលងចូលសញ្ជាតិអ៊ីតាលី ។ ក្នុង​សេចក្ដីថ្លែងការណ៍​របស់​រដ្ឋអាជ្ញា​សាធារណៈ​ក្រុង Perugia បាន​ឲ្យ​ដឹង​ថា Suarez បាន​ប្រឡង​ភាសា​អ៊ីតាលី​កាល​ពី​ថ្ងៃ​ទី១៧ ខែ​កញ្ញា សម្រាប់​ការ​ចូល​សញ្ជាតិ​ ហើយ​តាម​ការ​រយៈ​ការ​ស៊ើបអង្កេត​ Suarez បាន​ដឹង​វិញ្ញាសា​មុន ហើយ​ពិន្ទុ​ក៏​ត្រូវ​បាន​រៀបចំ​ទុក​មុន​ដែរ។ នៅ​ថ្ងៃ​នេះ​ដែរ ខាង​ប៉ូលិស​ហិរញ្ញវត្ថុ និង​ខាង​រដ្ឋ​អាជ្ញា កំពុង​តែ​រៀបចំ​ឯកសារ​ក្នុង​វែក​មុន​ជន​ពាក់ព័ន្ធ​ក្នុង​បទល្មើស​មួយ​នេះ។

អត្ថបទគួរអាន

អត្ថបទផ្សេងៗ