តោះទៅមើលការស៊ុតបញ្ចូលទីដ៏អសា្ចរ្យរបស់ Ronaldo Messi Bale និង Son កាលពីយប់មិញ
ប្រិយមិត្តប្រាកដជាបានជ្រាបច្បាស់ហើយអំពីលទ្ធផលនៃការប្រកួតបាល់ទាត់នៅក្នុងលីគកំពូលរបស់អ៊ឺរ៉ុបកាលពីយប់មិញដែលក្នុងនោះការប្រកួតដ៏ធំរវាង Man United និង Liverpool ត្រូវបានលើកពេលដោយសារមានការអុកឡុកពីសំណាក់អ្នកគាំទ្រខាង Man United ក្នុងបំណងប្រឆាំងទៅនឹងត្រកូល Glazer ដែលកាន់កាប់ភាគហ៊ុនច្រើនលើសលុបនៅក្នុងក្លឹប ។ ទោះជាយ៉ាងនេះក្ដីការប្រកួតរបស់ក្រុមធំៗដទៃទៀតបានដំណើរការដោយរលូនរហូតចប់សព្វគ្រប់ ហើយ GimmeSport ក៏បានបានធ្វើការច្រោះយកវីដេអូនៃការស៊ុតបញ្ចូលទីក៏អស្ចារ្យកាលពីយប់មិញរបស់កីឡាករលំដាប់កំពូលរួមមាន Cristiano Ronaldo Leonel Messi Gareth Bale និង Son Heung-Min ចែកជូនប្រិយមិត្តទស្សនាកំសាន្តដូចតទៅ៖
https://www.youtube.com/watch?v=1ZVxIY3-8bk
https://www.youtube.com/watch?v=ujQTUXdVV-I
Chelsea បញ្ចប់ក្ដីស្រមៃឈ្នះពាន៤ក្នុង១រដូវកាលរបស់ Man City
ក្រុមមេឃខៀវ Manchester City បានបាត់បង់ក្ដីសង្ឃឹមរបស់ពួកគេទាំងស្រុងក្នុងការឈ្នះពាន៤កម្មវិធីក្នុង១រដូវកាល ក្រោយបរាជ័យក្រោមថ្វីជើងក្រុមតោខៀវ Chelsea របស់លោក Thomas Tuchel នៅ FA Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងលទ្ធផល ១ទល់នឹង០ ។ ការទាត់បញ្ចូលទីតែ១គ្រាប់គត់របស៉ Hakim Ziyech នៅនាទីទី ៥៥ គឺគ្រប់គ្រាន់ឲ្យ Chelsea ឈានទៅវគ្គផ្ដាច់ព្រ័ត្រជាបន្តទៀត ។
ខាងក្រោមនេះជាវីដេអូហាយឡាយដ៏ស្វិតស្វាញរវាងក្រុមទាំងពីរ៖
https://www.youtube.com/watch?v=KpEKoPAGgJ8
វីដេអូហាយឡាយការប្រកួតរវាង Man United និង Granada
សូមទស្សនាវីដេអូ
https://www.youtube.com/watch?v=3oCkM1R4tVA
វិភាគ UCL៖ តើក្រុមណានឹងទៅវគ្គផ្ដាច់ព្រ័ត្រ PSG, Madrid, Chelsea ឫ City?
ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ UEFA Champions League ត្រូវបានកំណត់ខណៈដែលក្រុម Real Madrid ត្រូវជួបជាមួយ Chelsea និងក្រុម Manchester City ត្រូវជួបប្រកួតជាមួយក្រុមរងជើងឯករដូវកាលចាស់ Paris Saint-Germain ។ គួររំលឹកថាមុនមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ Real Madrid បានទម្លាក់ Liverpool, Chelsea យកឈ្នះ FC Porto, Man City បានផ្តួលក្រុម Borussia Dortmund និង PSG សងសឹកបានសម្រេចទៅលើ Bayern Munich ដែលជាក្រុមការពារជើងឯង ។...
Neymar៖ រឿងតកុងត្រាអត់បញ្ហាទេ!
តារាឆ្នើមរបស់ក្លឹប PSG កីឡាករ Neymar បានបញ្ជាក់ថារូបគេនឹងបន្តកុងត្រាថ្មីជាមួយក្លឹបបន្ទាប់ពីជួយក្រុមទម្លាក់ Bayern Munich នៅ Champions League កាលពីថ្ងៃអង្គារ។
គួរបញ្ជាក់ថា Bayern បានយកឈ្នះ PSG នៅជើងទី ២ វគ្គ ១/២ ផ្តាច់ព្រ័ត្រដោយលទ្ធផល ១-០ ប៉ុន្តែ PSG នៅតែជាក្រុមដែលអាចឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយការរកគ្រាប់បាល់ក្រៅដីក្នុងលទ្ធផលសរុប ៣-៣ ។
Calciomercato៖ Ronaldo នឹងត្រឡប់ទៅ Man Utd វិញក្រោមលក្ខខណ្ឌដោះដូរជាមួយកីឡាកររូបនេះ
Cristiano Ronaldo អាចនឹងត្រូវចាកចេញពី Juventus ដោយត្រឡប់ទៅកាន់ Manchester United នេះបើតាមការផ្សាយរបស់សារពត៌មានអ៊ីតាលី Calciomercato ។
សារពត៌មានអ៊ីតាលីខាងលើ កំពុងស្ថិតនៅក្រោមការចាប់អារម្មណ៍ថា Ronaldo អាចនឹងចាកចេញពីក្លឹប Juventus ហើយការវិលត្រឡប់ទៅកាន់ Old Trafford អាចជាជម្រើសរបស់ ៣៦ ឆ្នាំរូបនេះក្រោយធ្លាក់ចេញពីកម្មវិធី UEFA Champions League កាលពីពេលថ្មិៗនេះ ។
ដឹងមូលហេតុ Ronaldo ដោះអាវបោះចោលហើយ
ពត៌មានចុងក្រោយបានបញ្ជាក់ហើយថា Cristiano Ronaldo មិនបានបោះអាវចោលព្រោះខឹងនឹងខ្លួនដែលមិនបានស៊ុតចូលនោះទេ ផ្ទុយទៅវិញក្រោយចប់ការប្រកួតនោះ Ronaldo បានបោះអាវនោះអោយទៅក្មេងប្រុសម្នាក់ដែលជាអ្នករើសបាល់ក្នុងក៏ឡាដ្ឋាន ។ Ronaldo ថែមងាកទៅមើលម្ដងទៀតដើម្បីពិនិត្យមើលថាតើក្មេងនោះបានរើសវារឺអត់ ។
មន្ទីរពេទ្យកាល់ម៉ែត្រ៖ បុគ្គលិកម្នាក់ បានស្លាប់ ក្រោយរកឃើញវិជ្ជមានកូវីដ១៩ បានតែប្រាំថ្ងៃ
យោងតាមសេចក្ដីជូនដំណឹងរបស់មន្ទីរពេទ្យកាល់ម៉ែត្រ ដែលបានធ្វើកាលពីថ្ងទី ០៧ ខែមេសា ឆ្នាំ ២០២១ នេះ បានឲ្យដឹងថា បុគ្គលិកបច្ចេកទេសមន្ទីរពិសោធន៍ នៅផ្នែកមន្ទីរពិសោធន៍ នៃមន្ទីរពេទ្យកាល់ម៉ែត្រ ឈ្មោះ ប៊ុត ទិវា ភេទប្រុស អាយុ ៤៧ឆ្នាំ បានទទួលមរណភាព វេលាម៉ោង ១១ និង ៥៥នាទី ព្រឹកថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២១ ។
បន្ថែមលើពីនេះទៀតបើតាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងកាលពីថ្ងៃទី ៤ មេសា ២០២១ នេះ...
Cavani មិនអាចលេងប្រកួតដំបូងទល់នឹង Newcastle នោះទេព្រោះមូលហេតុនេះ
អតីតខ្សែប្រយុទ្ធក្រុម PSG Edinson Cavani នឹងត្រូវរង់ចាំយូរបន្តិចសម្រាប់ការបង្ហាញខ្លួនក្នុងប្រកួតដំបូងអោយបិសាចក្រហម Mancheser United ខណៈដែលរូបគេត្រូវបានបង្ខំឲ្យ ធ្វើតាមការណែនាំរបស់រដ្ឋាភិបាលអង់គ្លេសដោយការដាក់អោយនៅដោយឡែកដើម្បីប្រាកដថារូបគេមិនមានផ្ទុកCovid-19 ។
បិសាចក្រហម Manchester United បានបញ្ចប់ការចុះហត្ថលេខាលើអតីតខ្សែប្រយុទ្ធរបស់ក្លិប Paris Saint-Germain វ័យ ៣៣ ឆ្នាំនៅមួយថ្ងៃប៉ុណ្ណោះមុនការបិទទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ ។ វាហាក់ដូចជាការទិញបានទាន់ពេលវេលាដោយសារតែកីឡាករ Anthony Martial ទើបតែទទួលបានកាតក្រហមក្នុងប្រកួតទល់នឹង Spurs នាពេលចុងក្រោយនេះ ។
មកដឹងមូលហេតុដែល Man United នៅតែទទួលបានបាល់ប៉េណាល់ទីបន្ទាប់ពីការផ្លុំកញ្ចែបញ្ចប់ការប្រកួតទៅហើយ
វាពិតជារឿងដ៏ខកចិត្តមួយសម្រាប់ Brighton និងអ្នកគាំទ្រទាំងឡាយ ។ ក្រុមរបស់លោក Graham Potter យ៉ាងហោចណាស់គួរតែទទួលបាន១ពិន្ទុដែរប៉ុន្តែគ្រប់យ៉ាងក៏រលាយបាត់ទៅវិញ ។
បន្ទាប់ពីលោកអាជ្ញាកណ្តាល Chris Kavanagh បានផ្លុំកញ្ចែចុងក្រោយ គាត់ត្រូវបានណែនាំដោយ VAR ឱ្យមើលឡើងវិញនូវចំនុចដែលគេសង្ស័យថាកីឡាករ Neal Maupay បានយកដៃទៅប៉ះបាល់ដោយចេតនានៅក្នុងប្រអប់គ្រោះថ្នាក់ ។
ប្រាកដណាស់បន្ទាប់ពីបានពិនិត្យមើលវីដេអូឡើងវិញគាត់ក៏សំរេចផ្ដល់បាល់ប៉េណាល់ទៅManchester United ។ វាពិតជាខកចិត្តខ្លាំងណាស់សម្រាប់ Brighton ។