Pirlo ជួយ Juventus យកបាន៣ពិន្ទុ សម្រាប់ការដឹកនាំប្រកួតដំបូងរបស់លោកនៅ Serie A
ក្រុមការពារជើងឯកលីគកំពូលអ៊ីតាលី Juventus ទទួលបានជ័យជំនះ សម្រាប់ការប្រកួតដំបូងរបស់ខ្លួននៅ Serie A ក្រោមការដឹកនាំរបស់លោក Andrea Pirlo ដោយបានយកឈ្នះទៅលើក្រុម Sampdoria ដោយលទ្ធផល 3-0។
វីរបុរសក្រុមសេះបង្កង់ ត្រូវបានចូលខ្លួនមកជំនួសតំណែងរបស់លោក Maurizio Sarri ដែលក្លឹបបានបណ្ដេញចេញ កាលពីខែសីហា ហើយលោកមិនបានធ្វើឲ្យអ្នកគាំទ្រក្លឹបអស់សង្ឃឹមនោះទេ។
ខ្សែបម្រើវ័យក្មេង...
Owen ៖ Ronaldo ៣៥ឆ្នាំហើយ គាត់ប្រឹងណាស់…គាត់សល់ពេលមិនច្រើនទេ
Owen Hargreaves អ្នកវិភាគនៅ BT Sport បាននិយាយថាខ្សែប្រយុទ្ធ Cristiano Ronaldo នៅសល់ពេលមិនច្រើនទៀតទេក្នុងការបង្ហាញសមត្ថភាពរបស់ខ្លួន ដោយសារបច្ចុប្បន្ននេះរូបគេមានវ័យ៣៥ឆ្នាំទៅហើយ។
ពាណិជ្ជកម្ម
កាលពីយប់មិញនេះ Ronaldo រកបាន២គ្រាប់ម្នាក់ឯងជួយក្រុម Juventus យកឈ្នះលើក្រុម Lyon នៅជើងទី២ ប៉ុន្តែវាមិនគ្រប់គ្រាន់សម្រាប់ឱ្យក្រុមអ៊ីតាលីនេះឡើងវគ្គបន្ដទេ ព្រោះកាលពីជើងទី១កន្លងទៅ ពួកគេលេងចាញ់ ១-០។ ការធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយនេះ វាគឺជាលើកដំបូងសម្រាប់ Ronaldo តាំងពីឆ្នាំ២០១០មកហើយ។
និយាយពីការប្រកួតវិញ អ្នកវិភាគជាច្រើនមើលឃើញថា Ronaldo បានខិតខំខ្លាំងមែនទែនសម្រាប់ការប្រកួតនេះ។ ខណៈដែលសមាជិកក្រុមដទៃទៀតហាក់ដូចជាលេងមិនសូវបានល្អនោះទេ។ Owen អតីតកីឡាករឆ្នើមម្នាក់របស់ក្រុម Bayern Munich និងជម្រើសជាតិអង់គ្លេស បាននិយាយថាអតីតកីឡាករ Real Madrid ខាងលើនេះខំប្រឹងលើសគេក្នុងការប្រកួតនៅយប់មិញ។
មួយវិញទៀត វ័យ៣៥ឆ្នាំរបស់ Ronaldo...