Tuesday, August 9, 2022
Home បាល់ទាត់

បាល់ទាត់

Alaba និងជំនួសតំណែងកីឡាករដ៏សំខាន់មួយនេះនៅ Real Madrid

0
ប្រិយមិត្តដែលតាមដានពត៌មានកីឡាបាល់ទាត់នៅជុំវិញពិភពលោកប្រាកដជាដឺងច្បាស់ហើយថា David Alaba បានសម្រេចចិត្តចាកចេញពី Bayern Munich នៅរដូវក្ដៅខាងមុខនេះដោយនឹងចូលរួមជាមួយក្លឹបយក្សអេស្ប៉ាញ Real Madrid ។ ទោះជាយ៉ាងណាក៏ដោយការចុះកិច្ចសន្យាផ្ទេរជាផ្លូវការរបស់ខ្សែការពារលំដាប់ពិភពលោករូបនេះមិនទាន់ត្រូវបានធ្វើនៅឡើយទេ ។ យោងទៅតាមសេចក្ដីរាយការណ៍របស់លោក Pini Zahavi ដែលជាភ្នាក់ងាររបស់ Alaba បានបញ្ជាក់ថាគ្រប់យ៉ាងនឹងធ្វើឡើងជាផ្លូវការនៅមិនយូរជាងសប្ដាហ៍ក្រោយឡើយ ។ គួរបញ្ជាក់ថាទន្ទឹមនឹងការចូលមកដល់របស់ Alaba ប្រធានក្រុម Real Madrid បច្ចុប្បន្ន Sergio Ramos ត្រូវបានប្រភពមួយទម្លាយថារូបគេនឹងចាកចេញពីក្លឹបនៅចុងបញ្ចប់រដូវកាលនេះហើយបន្ទាប់ពីមានការមិនពេញចិត្តទៅលើការផ្លាស់ប្ដូរមួយចំនួនរបស់ក្លឹប ។ ប្រភពដដែលបន្តថាលោក Zidane នឹងប្រាកដជាដាក់...

មកទល់ពេលនេះក្លឹបចំនួន ៦​ បានដើរចេញពី Super League និង២ ផ្សេងទៀតកំពុងត្រៀមដើរចេញ

0
ប្រិយមិត្តប្រាកដជាបានជ្រាបខ្លះហើយពីរឿងរា៉វនៃការបង្កើតក្របខណ្ឌ Super League ដែលពិតជាបានបង្កភាពរង្គោះរង្គើយ៉ាងខ្លាំងដល់ពិភពបាល់ទាត់អ៊ឹរ៉ុប ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយពត៌មានបាល់ទាត់ជាច្រើននៅអ៊ឺរ៉ុបបានអោយដឹងថាក្លឺបធំៗរបស់អង់គ្លេសទាំង៦រួមមាន Man United Man City Chelsea Arsenal Liverpool និង Tottenham បានប្រកាសថានឹងដើរចេញពី Super League បន្ទាប់ពីមានការជំទាស់យ៉ាងដាច់ញត្តិពីសំណាក់អ្នកគាំទ្រ ក៏ដូចជាសហព័ន្ធកីឡាបាល់ទាត់នៅក្នុងប្រទេស ។ បន្ថែមពីលើនេះក្លឹបធំ២ផ្សេងទៀតរបស់អ៊ីតាលីគឺ AC Milan និង Inter Milan ក៏ត្រូវបានគេរាយការណ៍ថាកំពុងត្រៀមខ្លួនចាកចេញផងដែរ ។

អាណិត Bale ណាស់! Real​ ចេញ​សេចក្ដីថ្លែងការណ៍​តែ​ ២ឃ្លានេះ​គត់ រឿងផ្ទេរទៅ Spurs

0
ក្លឹប Real Madrid បាន​ចេញ​សេចក្ដីថ្លែងការណ៍​ផ្លូវការ​ចំនួន ២បន្ទាត់ ឬ ៤៤ពាក្យ​ ទាក់ទិន​នឹង​រឿង​ខ្សែ​ស្លាប​វេល Gareth Bale ផ្លាស់​ទៅ​កាន់​ក្លឹប Tottenham Hotspur ក្នុង​លក្ខខ័ណ្ឌ​កាល​ពី​ពេល​ថ្មីៗ​នេះ​។ ក្នុង​សេចក្ដីថ្លែងការណ៍​ចុះ​ថ្ងៃ​ទី១៩ ខែ​កញ្ញា ដែល​បង្ហោះ​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន Real Madrid បាន​និយាយ​សរុប​ថា ខាង​ក្លឹប និង Spurs បាន​ព្រមព្រៀង​ក្នុង​ការ​ផ្ទេរ​ Bale ទៅ​លេង​ខ្ចី​ជើង​រហូត​ដល់​ឆ្នាំ២០២១ ហើយ Real Madrid ជូនពរ​ Bale ឲ្យ​សំណាងល្អ ហើយ Real...

Calciomercato៖ Ronaldo នឹងត្រឡប់ទៅ Man Utd វិញក្រោមលក្ខខណ្ឌដោះដូរជាមួយកីឡាកររូបនេះ

0
Cristiano Ronaldo អាចនឹងត្រូវចាកចេញពី Juventus ដោយត្រឡប់ទៅកាន់ Manchester United នេះបើតាមការផ្សាយរបស់សារពត៌មានអ៊ីតាលី Calciomercato ។ សារពត៌មានអ៊ីតាលីខាងលើ កំពុងស្ថិតនៅក្រោមការចាប់អារម្មណ៍ថា Ronaldo អាចនឹងចាកចេញពីក្លឹប Juventus ហើយការវិលត្រឡប់ទៅកាន់ Old Trafford អាចជាជម្រើសរបស់ ៣៦ ឆ្នាំរូបនេះក្រោយធ្លាក់ចេញពីកម្មវិធី UEFA Champions League កាលពីពេលថ្មិៗនេះ ។

រដ្ឋបាលរាជធានីភ្នំពេញសម្រេចបិទខ្ទប់តំបន់ទាំងនេះជាបន្ទាន់ក្នុងខ័ណ្ឌពោធិ៍សែនជ័យ

0
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញ តំបន់មួយចំនួនក្នុងខ័ណ្ឌពោធិ៍សែនជ័យត្រូវបានសម្រេចឲ្យបិទខ្ទប់

ទៅមើលកំណត់ត្រាដ៏កម្រ២របស់លោក Thomas Tuchel ក្រោយនាំChelsea ទម្លាក់ Real កាលពីយប់មិញ

ការប្រកួតបាល់ទាត់ UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របានចប់សព្វគ្រប់ត្រឹមយប់មិញនេះ ដោយក្រុមកំពូលតារាង Premier League Manchester City បានទម្លាក់ក្រុមអ្នកមានបារាំង Paris Saint-German​ កាលពីយប់ថ្ងៃអង្គារកន្លងទៅ ខណៈតោខៀវ Chelsea ក៏ជាក្រុមមកពីអង់គ្លេសមួយផ្សេងទៀតដែលអាចឈានទៅវគ្គផ្ដាច់ព្រ័ត្រដោយបំបាក់ស្ដេចស Real Madrid ២ទល់នឹង០ ក្នុងជើងទី២នាកីឡាដ្ឋាន Stamford Bridge របស់ខ្លួនកាលពីយប់មិញក្រោមការដឹកនាំរបស់លោក Thomas Tuchel ។ គួរបញ្ជាក់ថាលោក Thomas Tuchel...

ធ្លាយវីដេអូ Suarez លាមិត្តរួមក្រុមនៅ Barca ទាំងទឹកភ្នែកមុនចាកចេញទៅកាន់ AT Madrid

0
កីឡាករ Luis Suarez បានចាកចេញពីកន្លែងហ្វឹកហាត់របស់ក្លិប Barcelona ទាំងទឹកភ្នែកខណៈកំពុងលាមិត្តរួមក្រុមរបស់គាត់បន្ទាប់ពីត្រូវបានបង្ខំឱ្យចាកចេញពីក្លឹបមកចូលរួមជាមួយ Atletico Madrid ដែលចំណាយត្រឹមតែ ៥.៥ លានផោនប៉ុណ្ណោះដើម្បីចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្គាយរូបនេះ។ ​ក្រោយ​ពី​ដឹង​ខ្លួន​ថា​ត្រូវ​ចាកចេញ​ពី​ក្លឹប​ដែល​ស្រលាញ់​នេះ​ហើយ Suarez ​បាន​ទៅ​លា​មិត្ត​រួម​ក្រុម​ដល់​ទីលាន​ផង​ដែរ។ ក្រោយ​លា​គ្នា​រួច ​រូបគេ​បាន​បើក​ឡាន​ចេញ​មក​វិញ ​ហើយ​ត្រូវ​បាន​គេ​ថត​ឃើញ​ថា​យំ ហូរ​ទឹក​ភ្នែក​មក​ទៀត​ផង។ ​ចង់​ដឹង​ថា​ទិដ្ឋភាព​សង្វេគ​ប៉ុណ្ណា ​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ​៖ https://www.youtube.com/watch?v=UwQw0lXHtRU

Cavani មិនអាចលេងប្រកួតដំបូងទល់​នឹង Newcastle នោះទេព្រោះមូលហេតុនេះ

0
អតីតខ្សែប្រយុទ្ធក្រុម PSG Edinson Cavani នឹងត្រូវរង់ចាំយូរបន្តិចសម្រាប់ការបង្ហាញខ្លួនក្នុងប្រកួតដំបូងអោយបិសាចក្រហម Mancheser United ខណៈដែលរូបគេត្រូវបានបង្ខំឲ្យ ធ្វើតាមការណែនាំរបស់រដ្ឋាភិបាលអង់គ្លេសដោយការដាក់អោយនៅដោយឡែកដើម្បីប្រាកដថារូបគេមិនមានផ្ទុកCovid-19 ។ បិសាចក្រហម Manchester United បានបញ្ចប់ការចុះហត្ថលេខាលើអតីតខ្សែប្រយុទ្ធរបស់ក្លិប Paris Saint-Germain វ័យ ៣៣ ឆ្នាំនៅមួយថ្ងៃប៉ុណ្ណោះមុនការបិទទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ ។ វាហាក់ដូចជាការទិញបានទាន់ពេលវេលាដោយសារតែកីឡាករ Anthony Martial ទើបតែទទួលបានកាតក្រហមក្នុងប្រកួតទល់នឹង Spurs នាពេលចុងក្រោយនេះ ។

មិនធម្មតា! Alaba នឹងទទួលបានប្រាក់ឈ្នួលសើ្មកីឡាករកំពូលម្នាក់នេះក្រោយផ្ទេរទៅ Real Madrid

យោងតាម Mundo Deportivo បានឱ្យដឹងថា Real Madrid នឹងផ្តល់ប្រាក់ឈ្នួលដល់ David Alaba ចំនួន ១២ លានអ៊ឺរ៉ូក្នុងមួយឆ្នាំ ដែលស្មើនឹង ១០,៥ លានផោន ឫ ១៤,៥ លានដុល្លារ ។ ចំនួននេះគឺស្មើគ្នានឹងប្រាក់ឈ្នួលបច្ចុប្បន្នរបស់ Sergio Ramos តែម្ដង។ Alaba និង Ramos គួររំលឹកថាការផ្លាស់ប្តូររបស់ Alaba ទៅម៉ាឌ្រីដមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយទេ ប៉ុន្តែវាត្រូវបានគេជឿថានឹងអាចទៅរួច១០០%...

Andy Cole៖ Man Utd មិនអាចទិញបានកីឡាករកំពូលៗដូច City និង Liverpool ទេព្រោះមូលហេតុនេះ

0
អតីតខ្សែប្រយុទ្ធរបស់បិសាចក្រហម លោក Andy Cole ជឿជាក់ថា លោក Ole Gunnar Solskjaer មានការងារដ៏លំបាកមួយក្នុងការព្យាយាមបញ្ចុះបញ្ចូលកីឡាករដែលមានគុណភាពកំពូលអោយចុះហត្ថលេខាជាមួយ Manchester United ហើយគេត្រូវតែជាអ្នកចាត់ការដែលពូកែរឿងទីផ្សារ ។ លោកបានប្រាប់ថា៖ ដើម្បីឈានដល់កម្រិតកំពូលដូច Liverpool និង Manchester City ពួកគេនឹងត្រូវបញ្ឈប់ការទិញដើម្បីធ្វើឱ្យខ្លួនពួកគេប្រសើរឡើង។ នៅពេលនេះពួកគេកំពុងតែបន្តនាំយកប្រភេទកីឡាករដដែលៗយ៉ាងអន្ទះសា។ លោកបន្ថែមថា៖ នៅពេលដែលក្រុមបិសាចក្រហម Manchester United កំពុងត្រួតត្រាពីភពបាល់ទាត់...

អត្ថបទគួរអាន

អត្ថបទផ្សេងៗ