Morata មកដល់អ៊ីតាលីហើយ ដើម្បីត្រៀមចូលរួមជាមួយក្លឹបចាស់ Juventus
ខ្សែប្រយុទ្ធ Alvaro Morata បានធ្វើដំណើរទៅដល់ប្រទេសអ៊ីតាលីហើយ ដើម្បីត្រៀមចូលរួមជាមួយក្លឹបចាស់ Juventus។
កីឡាករសញ្ជាតិអេស្បាញបានចាកចេញពី Juventus ទៅចូលរួមជាមួយ Real Madrid កាលពីឆ្នាំ២០១៦ ប៉ុន្តែពេលនេះគេគ្រោងត្រឡប់ទៅលេងឲ្យក្លឹបចាស់វិញក្នុងលក្ខខណ្ឌខ្ចីជើងពីក្លឹប Atletico Madrid។ ការសម្រេចចិត្តឲ្យ Morata មកកាន់ Juventus ជាសញ្ញា Atletico អាចនឹងយក Luis Suarez មកជំនួសកន្លែងវិញ។
អាណិត Bale ណាស់! Real ចេញសេចក្ដីថ្លែងការណ៍តែ ២ឃ្លានេះគត់ រឿងផ្ទេរទៅ Spurs
ក្លឹប Real Madrid បានចេញសេចក្ដីថ្លែងការណ៍ផ្លូវការចំនួន ២បន្ទាត់ ឬ ៤៤ពាក្យ ទាក់ទិននឹងរឿងខ្សែស្លាបវេល Gareth Bale ផ្លាស់ទៅកាន់ក្លឹប Tottenham Hotspur ក្នុងលក្ខខ័ណ្ឌកាលពីពេលថ្មីៗនេះ។
ក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី១៩ ខែកញ្ញា ដែលបង្ហោះនៅលើគេហទំព័រផ្លូវការរបស់ខ្លួន Real Madrid បាននិយាយសរុបថា ខាងក្លឹប និង Spurs បានព្រមព្រៀងក្នុងការផ្ទេរ Bale ទៅលេងខ្ចីជើងរហូតដល់ឆ្នាំ២០២១ ហើយ Real Madrid ជូនពរ Bale ឲ្យសំណាងល្អ ហើយ Real...
នាយកកីឡា Juventusថា នឹងមិននាំយក Suarez ពី Barca ដាចខាតក្រោមហេតុផលមួយនេះ
លោក Fabio Paratici នាយកកីឡារបស់ក្លឹប Juventus បាននិយាយកាលពីពេលថ្មីៗនេះថានេះក្លឹបលោកដាច់នឹងមិននាំយកខ្សែប្រយុទ្ធ Luis Suarez ពីក្លឹប Barcelona ទេនៅក្នុងពេលនេះ។
លោក Fabio បាននិយាយថា៖" Suarez មិនស្ថិតនៅក្នុងកីឡាករ ដែលយើងចង់បានទេ ព្រោះថាពេលនេះរឿងនីតិវិធីចេញលិខិតឆ្លងដែនឲ្យគេមកលេងនៅទឹកដីរបស់យើងវាមានភាពស្មុគស្មាញណាស់។ "
លោកបានបន្តថា៖" នៅពេលឱកាសណាអំណោយសម្រាប់គេ នោះគេនឹងលេងនៅនេះហើយ តែយ៉ាងណាអារឿងបែបបទសញ្ជាតិនៅទីនេះអីហ្នឹង វានៅតែជាបញ្ហារាំងស្ទះដល់គេ អញ្ចឹងហើយបានជាយើងសម្រេចមិននាំគេមកនៅពេលនេះ។ "
បានតំណែងថ្មីភ្លាម Pirlo ប្រាប់ Higuain ត្រង់ៗភ្លែតថា Juventus លែងត្រូវការគេទៀតហើយដោយសា
លោក Andrea Pirlo បានបញ្ជាក់ថា ខ្សែប្រយុទ្ធ Gonzalo Higuain នឹងត្រូវចាកចេញពី Juventus ក្នុងរដូវក្ដៅនេះ បន្ទាប់ពីប្រាប់កីឡាករថា គេមិនមែនជាផ្នែកនៃគម្រោងរបស់លោកទេ។
បុរសវ័យ៤១ឆ្នាំដែលចូលខ្លួនមកជំនួសកន្លែងលោក Maurizio Sarri កាលពីដើមខែនេះ បានចូលមកកាន់ទីលានហ្វឹកហាត់ជាលើកដំបូងកាលពីថ្ងៃច័ន្ទ ដើម្បីត្រៀមចំប្រយុទ្ធក្នុងរដូវកាលដំបូងក្នុងនាំជាអ្នកចាត់ការ។ Pirlo ក៏បានសម្រេចពីចំអនាគតរបស់កីឡាករមួយចំនួន ដូចជា Aaron Ramsey ជាដើមដែលមិនមានកន្លែងលេងនៅ Juventus បន្ទាប់ចំណាយពេល១ឆ្នាំយ៉ាងលំបាក។
Pirlo ជួយ Juventus យកបាន៣ពិន្ទុ សម្រាប់ការដឹកនាំប្រកួតដំបូងរបស់លោកនៅ Serie A
ក្រុមការពារជើងឯកលីគកំពូលអ៊ីតាលី Juventus ទទួលបានជ័យជំនះ សម្រាប់ការប្រកួតដំបូងរបស់ខ្លួននៅ Serie A ក្រោមការដឹកនាំរបស់លោក Andrea Pirlo ដោយបានយកឈ្នះទៅលើក្រុម Sampdoria ដោយលទ្ធផល 3-0។
វីរបុរសក្រុមសេះបង្កង់ ត្រូវបានចូលខ្លួនមកជំនួសតំណែងរបស់លោក Maurizio Sarri ដែលក្លឹបបានបណ្ដេញចេញ កាលពីខែសីហា ហើយលោកមិនបានធ្វើឲ្យអ្នកគាំទ្រក្លឹបអស់សង្ឃឹមនោះទេ។
ខ្សែបម្រើវ័យក្មេង...
Messi ត្រូវគេទម្លាយថាបានទាក់ទងទៅកាន់គ្រូបង្វឹកនៅក្លឹបមួយនេះ នៅប៉ុន្មានថ្ងៃមុនពេលស្នើសុំ Barca ដើរចេញ
យោងតាមរបាយការណ៍ពីសារព័ត៌មានអេស្ប៉ាញ បានឲ្យដឹងថាខ្សែប្រយុទ្ធ Lionel Messi របស់ Barcelona បានទាក់ទងទៅកាន់គ្រូបង្វឹកលោក Pep Guardiola ក្នុងរយ:ពេលប៉ុន្មានថ្ងៃថ្មីៗចុងក្រោយនេះ ដើម្បីធ្វើការពិភាក្សាពីការផ្លាស់ប្តូរមួយទៅលេងនៅឯក្រុម Manchester City ។
ជាក់ស្តែងកីឡាករវ័យ ៣៣ ឆ្នាំរូបនេះ បានធ្វើឲ្យក្រុមប្រឹក្សាភិបាលរបស់ក្លឹប Barcelona មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែរូបគេបានស្នើសុំចង់បានការចាកចេញមួយនៅរដូវក្តៅនេះ ។
Owen ៖ Ronaldo ៣៥ឆ្នាំហើយ គាត់ប្រឹងណាស់…គាត់សល់ពេលមិនច្រើនទេ
Owen Hargreaves អ្នកវិភាគនៅ BT Sport បាននិយាយថាខ្សែប្រយុទ្ធ Cristiano Ronaldo នៅសល់ពេលមិនច្រើនទៀតទេក្នុងការបង្ហាញសមត្ថភាពរបស់ខ្លួន ដោយសារបច្ចុប្បន្ននេះរូបគេមានវ័យ៣៥ឆ្នាំទៅហើយ។
ពាណិជ្ជកម្ម
កាលពីយប់មិញនេះ Ronaldo រកបាន២គ្រាប់ម្នាក់ឯងជួយក្រុម Juventus យកឈ្នះលើក្រុម Lyon នៅជើងទី២ ប៉ុន្តែវាមិនគ្រប់គ្រាន់សម្រាប់ឱ្យក្រុមអ៊ីតាលីនេះឡើងវគ្គបន្ដទេ ព្រោះកាលពីជើងទី១កន្លងទៅ ពួកគេលេងចាញ់ ១-០។ ការធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយនេះ វាគឺជាលើកដំបូងសម្រាប់ Ronaldo តាំងពីឆ្នាំ២០១០មកហើយ។
និយាយពីការប្រកួតវិញ អ្នកវិភាគជាច្រើនមើលឃើញថា Ronaldo បានខិតខំខ្លាំងមែនទែនសម្រាប់ការប្រកួតនេះ។ ខណៈដែលសមាជិកក្រុមដទៃទៀតហាក់ដូចជាលេងមិនសូវបានល្អនោះទេ។ Owen អតីតកីឡាករឆ្នើមម្នាក់របស់ក្រុម Bayern Munich និងជម្រើសជាតិអង់គ្លេស បាននិយាយថាអតីតកីឡាករ Real Madrid ខាងលើនេះខំប្រឹងលើសគេក្នុងការប្រកួតនៅយប់មិញ។
មួយវិញទៀត វ័យ៣៥ឆ្នាំរបស់ Ronaldo...