តោះមកដឹងទំនាក់ទំនង Mendy ទាំងបីថាត្រូវជាអ្វីនឹងគ្នា
ជឿជាក់ថាប្រិយមិត្តបាល់ទាត់មិនតិចទេដែលកំពុងមានចម្ងល់ពីទំនាក់ទំនងរវាង កីឡាករស្បែកខ្មៅលំដាប់កំពូលបីរូបដែលនឹងបង្ហាញខ្លួននៅ Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខាងមុខនេះ គឺ Benjamin Mendy របស់ Man City, Ferland Mendy របស់ Real Madrid និង Edouard Mendy របស់ Chelsea ។
គេហទំព័រ Gimme Sport សូមធ្វើការស្រាយចម្ងល់ខាងលើដូចតទៅ៖
Ferland Mendy and Benjamin...
វីដេអូហាយឡាយការប្រកួតរវាង Man United និង Granada
សូមទស្សនាវីដេអូ
https://www.youtube.com/watch?v=3oCkM1R4tVA
វិភាគ UCL៖ តើក្រុមណានឹងទៅវគ្គផ្ដាច់ព្រ័ត្រ PSG, Madrid, Chelsea ឫ City?
ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ UEFA Champions League ត្រូវបានកំណត់ខណៈដែលក្រុម Real Madrid ត្រូវជួបជាមួយ Chelsea និងក្រុម Manchester City ត្រូវជួបប្រកួតជាមួយក្រុមរងជើងឯករដូវកាលចាស់ Paris Saint-Germain ។ គួររំលឹកថាមុនមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ Real Madrid បានទម្លាក់ Liverpool, Chelsea យកឈ្នះ FC Porto, Man City បានផ្តួលក្រុម Borussia Dortmund និង PSG សងសឹកបានសម្រេចទៅលើ Bayern Munich ដែលជាក្រុមការពារជើងឯង ។...
Phil Foden សារទៅ Mbappe ឲ្យត្រៀមខ្លួនក្រោយ City ទម្លាក់ Dortmund
កីឡាករវ័យក្មេង Phil Foden បានបង្ហាញភាពអស្ចារ្យរបស់ខ្លួនកាលពីយប់ថ្ងៃពុធដោយការស៊ុតគ្រាប់បាល់ជ័យជំនះទៅលើ Dortmund ហើយជួយឲ្យ Manchester City ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃកម្មវិធី UEFA Champions League ។
គួរំលឹកថា City បានឈ្នះ ២-១ កាលពីជើងទី ១ ប៉ុន្តែនៅជើងទី២យប់ថ្ងៃពុធនេះពួកគេបានរបូតគ្រាប់បាល់ទី ១ ខណៈពេលការប្រកួតទើបតែចាប់ផ្ដើមបាន១៥នាទី ដែលជាការស៊ុតបញ្ចូលទីពីសំណាក់ Jude Bellingham របស់ Dortmund ។
Robertson៖ មិនប្រាកដថាអាចវាយបកដូច Barca ទេ, Real ជាក្រុមអស្ចារ្យមួយ
Andy Robertson ខ្សែការពារ Liverpool បានអះអាងថាមិនអាចយកការប្រកួតវាយបកលើក្រុម Barcelona មកប្រៀបជាមួយប្រកួតទល់ Real Madrid នៅរាត្រីនេះនោះទេ។
ក្រុម Liverpool នឹងត្រូវប្រកួតជាមួយក្រុម Real Madrid នៅរាត្រីនេះ សម្រាប់ជើងទី២ពានរង្វាន់ UEFA Champions League វគ្គ៨ក្រុមចុងក្រោយ។ ដោយកាលពីជើងទី១កន្លងទៅ ក្រុមរបស់លោក Klopp នេះ បានចាញ់ក្រុមអធិរាជស ក្នុងលទ្ធផល ៣-១ រួចទៅហើយ។...
Neymar៖ រឿងតកុងត្រាអត់បញ្ហាទេ!
តារាឆ្នើមរបស់ក្លឹប PSG កីឡាករ Neymar បានបញ្ជាក់ថារូបគេនឹងបន្តកុងត្រាថ្មីជាមួយក្លឹបបន្ទាប់ពីជួយក្រុមទម្លាក់ Bayern Munich នៅ Champions League កាលពីថ្ងៃអង្គារ។
គួរបញ្ជាក់ថា Bayern បានយកឈ្នះ PSG នៅជើងទី ២ វគ្គ ១/២ ផ្តាច់ព្រ័ត្រដោយលទ្ធផល ១-០ ប៉ុន្តែ PSG នៅតែជាក្រុមដែលអាចឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយការរកគ្រាប់បាល់ក្រៅដីក្នុងលទ្ធផលសរុប ៣-៣ ។
Calciomercato៖ Ronaldo នឹងត្រឡប់ទៅ Man Utd វិញក្រោមលក្ខខណ្ឌដោះដូរជាមួយកីឡាកររូបនេះ
Cristiano Ronaldo អាចនឹងត្រូវចាកចេញពី Juventus ដោយត្រឡប់ទៅកាន់ Manchester United នេះបើតាមការផ្សាយរបស់សារពត៌មានអ៊ីតាលី Calciomercato ។
សារពត៌មានអ៊ីតាលីខាងលើ កំពុងស្ថិតនៅក្រោមការចាប់អារម្មណ៍ថា Ronaldo អាចនឹងចាកចេញពីក្លឹប Juventus ហើយការវិលត្រឡប់ទៅកាន់ Old Trafford អាចជាជម្រើសរបស់ ៣៦ ឆ្នាំរូបនេះក្រោយធ្លាក់ចេញពីកម្មវិធី UEFA Champions League កាលពីពេលថ្មិៗនេះ ។
រដ្ឋបាលរាជធានីភ្នំពេញសម្រេចបិទខ្ទប់តំបន់ទាំងនេះជាបន្ទាន់ក្នុងខ័ណ្ឌពោធិ៍សែនជ័យ
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញ តំបន់មួយចំនួនក្នុងខ័ណ្ឌពោធិ៍សែនជ័យត្រូវបានសម្រេចឲ្យបិទខ្ទប់
មកដឹងមូលហេតុដែល Man United នៅតែទទួលបានបាល់ប៉េណាល់ទីបន្ទាប់ពីការផ្លុំកញ្ចែបញ្ចប់ការប្រកួតទៅហើយ
វាពិតជារឿងដ៏ខកចិត្តមួយសម្រាប់ Brighton និងអ្នកគាំទ្រទាំងឡាយ ។ ក្រុមរបស់លោក Graham Potter យ៉ាងហោចណាស់គួរតែទទួលបាន១ពិន្ទុដែរប៉ុន្តែគ្រប់យ៉ាងក៏រលាយបាត់ទៅវិញ ។
បន្ទាប់ពីលោកអាជ្ញាកណ្តាល Chris Kavanagh បានផ្លុំកញ្ចែចុងក្រោយ គាត់ត្រូវបានណែនាំដោយ VAR ឱ្យមើលឡើងវិញនូវចំនុចដែលគេសង្ស័យថាកីឡាករ Neal Maupay បានយកដៃទៅប៉ះបាល់ដោយចេតនានៅក្នុងប្រអប់គ្រោះថ្នាក់ ។
ប្រាកដណាស់បន្ទាប់ពីបានពិនិត្យមើលវីដេអូឡើងវិញគាត់ក៏សំរេចផ្ដល់បាល់ប៉េណាល់ទៅManchester United ។ វាពិតជាខកចិត្តខ្លាំងណាស់សម្រាប់ Brighton ។
តោះទៅមើលហាយឡាយពីការប្រកួតដ៏ស្វិតស្វាញរវាង Brighton និង Man United កាលពីយប់មិញ
ក្រុមបិសាចក្រហម Manchester United បានបំបាក់ Brighton ៣-២ ដោយសារបាល់ពិន័យ ១១ ម៉ែត្រនៅនាទីទី ១០០ បន្ទាប់ពីការផ្លុំកញ្ចែបញ្ជាប់ការប្រកួតទៅហើយក្ដី។
ខ្សែបម្រើ Bruno Fernandes បានបោះជំហានទៅមុខហើយធានាថា ៣ ពិន្ទុនេះបានវិលទៅកាន់ទឹកដី Old Trafford វិញជាមួយនឹងការទាត់បាល់ចុងប៉េណាល់ទីចុងក្រោយនៃការប្រកួត។
ការប្រកួតខាងលើត្រូវបានគេមើលឃើញថាជាការប្រកួតដ៏ស្វិតស្វាញបំផុតក្នុងចំណោមការប្រកួតផ្សេងទៀតដែលបានធ្វើឡើងកាលពីយប់ថ្ងៃសៅរ៍កន្លងទៅ ។...