Thursday, September 16, 2021
Home បាល់ទាត់

បាល់ទាត់

ក្ដៅ! Juventus នឹងត្រូវកាត់ចេញពី Serie A បើនៅតែមិនព្រមធ្វើរឿងនេះមុនបើករដូវកាលថ្មី

សហព័ន្ធបាល់ទាត់ប្រទេសអ៊ីតាលីបានព្រមានក្រុមសេះបង្កង់ Juventus ថានឹងហាមឃាត់ក្រុមយក្សអ៊ីតាលីមួយនេះមិនអោយលេងនៅក្នុងក្របខណ្ឌ Serie A តទៅទៀតទេបើសិនជាមិនព្រមដកខ្លួនចេញពី Super League ។ ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថាគំនិតនៃការបង្កើតក្របខណ្ឌថ្មីហៅថា European Super League របស់លោក Florentino Perez ប្រធានក្លឹប Real Madrid មិនដែលត្រូវបានគាំទ្រឡើយពីសំណាក់សហព័ន្ធបាល់ទាត់ទ្វីបអ៊ឺរ៉ុប ហើយរហូតមកទល់ពេលនេះក្លឹបធំៗទាំង១២ដែលជាសមាជិកអចិន្ត្រៃយ៍ក្នុងក្របខណ្ឌមួយនេះបានសម្រេចចិត្តដកខ្លួនជាបន្តបន្ទាប់រួមមាន Man United, Man City, Chelsea, Arsenal, Liverpool, Tottenham, Inter...

Chelsea និង Man City ត្រូវគេបង្ហើបថាកំពុងប្រជែងគ្នាទិញ Lewandowski ពី Bayern ក្នុងតម្លៃនេះ

ក្រុមតោខៀវ Chelsea និងក្រុម Manchester City កំពុងរៀបចំសង្រ្គាមដេញថ្លៃមួយនៅរដូវក្តៅនេះជុំវិញការចុះហត្ថលេខាលើតារាឆ្នើម Robert Lewandowski របស់ក្លិប Bayern Munich ។ យោងតាម ESPN ក្រុមទាំង ទាំង២របស់ Premier League ដែលនឹងជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នៅចុងខែនេះនឹងត្រូវបើកខ្ទង់ចំណាយយ៉ាងហោចណាស់ ៦០ លានផោនទៅលើការផ្ទេររបស់ Lewandowski ។

ទៅមើលកំណត់ត្រាដ៏កម្រ២របស់លោក Thomas Tuchel ក្រោយនាំChelsea ទម្លាក់ Real កាលពីយប់មិញ

ការប្រកួតបាល់ទាត់ UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របានចប់សព្វគ្រប់ត្រឹមយប់មិញនេះ ដោយក្រុមកំពូលតារាង Premier League Manchester City បានទម្លាក់ក្រុមអ្នកមានបារាំង Paris Saint-German​ កាលពីយប់ថ្ងៃអង្គារកន្លងទៅ ខណៈតោខៀវ Chelsea ក៏ជាក្រុមមកពីអង់គ្លេសមួយផ្សេងទៀតដែលអាចឈានទៅវគ្គផ្ដាច់ព្រ័ត្រដោយបំបាក់ស្ដេចស Real Madrid ២ទល់នឹង០ ក្នុងជើងទី២នាកីឡាដ្ឋាន Stamford Bridge របស់ខ្លួនកាលពីយប់មិញក្រោមការដឹកនាំរបស់លោក Thomas Tuchel ។ គួរបញ្ជាក់ថាលោក Thomas Tuchel...

Ronaldo ត្រូវការតែ១គ្រាប់ទៀតប៉ុណ្ណោះដើម្បីកាន់កាប់កំណត់ត្រដ៏អស្ចារ្យមួយនេះ

ការស៊ុតបញ្ចូលទី២គ្រាប់ឲ្យ Juventus វាយបកយកឈ្នះ Udinese កាលពីយប់មិញរបស់ Cristiano Ronaldo បានជួយឲ្យក្រុមយក្សអ៊ីតាលីមួយនេះបន្តឈរនៅលំដាប់ទី៤ ក៏ដូចជាបន្តក្ដីសង្ឃឹមក្នុងការប្រជែងយកកៅអី Champions League រដូវកាលក្រោយ​ផងដែរ ។ Cristiano Ronaldo ក្នុងជំនួបទល់នឹង Udinese ស្របពេលជាមួយគ្នានេះកំពូលខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំ Cristiano Ronaldo កំពុងត្រូវការត្រឹមតែ១គ្រាប់ទៀតតែប៉ុណ្ណោះដើម្បីក្លាយជាក៏ឡាករដំបូងគេបង្អស់ដែលអាចស៊ុតបញ្ចូលទីបាន១០០គ្រាប់អោយក្រុមជម្រើសជាតិ និងក្លឹបបាល់ទាត់៣ផ្សេងគ្នារួមមាន Man United Real Madrid និង Juventus នេះតែម្ដង ហើយវានឹងក្លាយជាកំណត់ត្រាដ៏អស្ចារ្យមួយផ្សេងទៀតក្នុងអាជីពរបស់គេ​ ៕

តោះទៅមើលការស៊ុតបញ្ចូលទីដ៏អសា្ចរ្យរបស់ Ronaldo Messi Bale និង Son កាលពីយប់មិញ

ប្រិយមិត្តប្រាកដជាបានជ្រាបច្បាស់ហើយអំពីលទ្ធផលនៃការប្រកួតបាល់ទាត់នៅក្នុងលីគកំពូលរបស់អ៊ឺរ៉ុបកាលពីយប់មិញដែលក្នុងនោះការប្រកួតដ៏ធំរវាង Man United និង Liverpool ត្រូវបានលើកពេលដោយសារមានការអុកឡុកពីសំណាក់អ្នកគាំទ្រខាង Man United ក្នុងបំណងប្រឆាំងទៅនឹងត្រកូល Glazer ដែលកាន់កាប់ភាគហ៊ុនច្រើនលើសលុបនៅក្នុងក្លឹប ។ ទោះជាយ៉ាងនេះក្ដីការប្រកួតរបស់ក្រុមធំៗដទៃទៀតបានដំណើរការដោយរលូនរហូតចប់សព្វគ្រប់ ហើយ GimmeSport ក៏បានបានធ្វើការច្រោះយកវីដេអូនៃការស៊ុតបញ្ចូលទីក៏អស្ចារ្យកាលពីយប់មិញរបស់កីឡាករលំដាប់កំពូលរួមមាន Cristiano Ronaldo Leonel Messi Gareth Bale និង Son Heung-Min ចែកជូនប្រិយមិត្តទស្សនាកំសាន្តដូចតទៅ៖ https://www.youtube.com/watch?v=1ZVxIY3-8bk https://www.youtube.com/watch?v=ujQTUXdVV-I

មិនធម្មតា! Alaba នឹងទទួលបានប្រាក់ឈ្នួលសើ្មកីឡាករកំពូលម្នាក់នេះក្រោយផ្ទេរទៅ Real Madrid

យោងតាម Mundo Deportivo បានឱ្យដឹងថា Real Madrid នឹងផ្តល់ប្រាក់ឈ្នួលដល់ David Alaba ចំនួន ១២ លានអ៊ឺរ៉ូក្នុងមួយឆ្នាំ ដែលស្មើនឹង ១០,៥ លានផោន ឫ ១៤,៥ លានដុល្លារ ។ ចំនួននេះគឺស្មើគ្នានឹងប្រាក់ឈ្នួលបច្ចុប្បន្នរបស់ Sergio Ramos តែម្ដង។ Alaba និង Ramos គួររំលឹកថាការផ្លាស់ប្តូររបស់ Alaba ទៅម៉ាឌ្រីដមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយទេ ប៉ុន្តែវាត្រូវបានគេជឿថានឹងអាចទៅរួច១០០%...

Zidane ថាកីឡាករដ៏សំខាន់ម្នាក់នេះនឹងមកជួយក្រុមវិញពេលប៉ះ Chelsea ជើងទី២

គ្រូបង្វឹក Real Madrid លោក Zinedine Zidane បានបញ្ជាក់ថាកីឡាករប្រធានក្រុម Sergio Ramos បានជាសះស្បើយពីរបួស និងបានចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុមរបស់គេវិញហើយ ។ វិបត្តិប្រព័ន្ធការពាររបស់ Real Madrid កំពុងងាកទៅរកភាពល្អប្រសើរឡើងវិញបន្ទាប់ពី Ramos បានជាពីរបួសខណៈក្រុមដែលមានរហ័សនាម Los Bloncos មួយនេះនឹងត្រូវលេងឲ្យអស់លទ្ធភាពក្នុងជំនួបឆេមពានលីគជើងទី២ទល់នឹង Chelsea ដែលជាការប្រកួតក្រៅផ្ទះ បន្ទាប់ពីទទួលបានត្រឹមលទ្ធផល ១ស្មើរ ប៉ុណ្ណោះកាលពីជើងទី១ក្នុងផ្ទះខ្លួនឯង ។

នឹក Ronaldo ពេក Marcelo ដាច់ចិត្តទម្លាយពាក្យក្នុងចិត្តទាំងនេះ

0
ប្រិយមិត្តប្រាកដជាបានដឹងច្បាស់ហើយថាទំនាក់ទំនងរវាងកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo និង ខ្សែការពារស្លាបឆ្វេងដ៏ឆ្នើម Marcelo មានភាពស្និទ្ធស្នាលកម្រិតណា ។ ថ្ងៃនេះដែរ GimmeSport សូមធ្វើការរំលឹកឡើងវិញនូវសម្ដីក្នុងចិត្តរបស់ Marcelo ទៅកាន់មិត្តរួមក្រុមដ៏ជិតស្និទ្ធបំផុតរបស់គាត់កាលនៅ Real Madrid គឺ Ronaldo ដែលមានខ្លឹមសារដូចតទៅ៖ "Cristiano គឺលើសពីមិត្តរួមក្រុមរបស់ខ្ញុំទៅទៀត គាត់គឺជាមិត្តល្អបំផុតរបស់ខ្ញុំទាំងក្នុង និងក្រៅទីលាន ។ វាប្រកដណាស់ថានៅពេលកីឡាករល្អបំផុតក្នុងលោកចាកចេញពីក្លឹបរបស់អ្នក អ្នកនឹងនឹកដល់គាត់គ្មានថ្ងៃភ្លេចឡើយ ។"

មកស្គាល់ Neymar ទី២ ដែល Man City ទើបតែទិញបានពីក្លឹប Fluminense មុននេះ

0
ក្រុម Manchester City បានចុះហត្ថលេខាលើខ្សែបម្រើស្លាប Kayky អាយុ ១៧ ឆ្នាំមកពីក្លឹបប្រេស៊ីល Fluminense ក្នុងតម្លៃប្រហែល ៩ លានផោន (១២ លានដុល្លារ) បូករួមទាំងថ្លៃឯកសារ ។ កីឡាករវ័យក្មេងរូបនេះនឹងបន្តស្ថិតនៅក្នុងប្រទេសប្រេស៊ីលរហូតដល់ចុងបញ្ចប់នៃរដូវកាលឆ្នាំ ២០២១ មុនពេលផ្លាស់ទៅលេងឲ្យ Man City ជាផ្លូវការ ។ កីឡាកររូបនេះមានឈ្មោះពេញ Kayky da Silva Chagas ហើយបើប្រៀបធៀបទៅនឹង Neymar រូបគេទើបតែបង្ហាញខ្លួនជាលើកដំបូងសម្រាប់ឈុតធំនៅរដូវកាលនេះប៉ុណ្ណោះ ប៉ុន្តែត្រូវបាន Man City...

Ramos នឹងចេញពី Real Madrid រដូវកាលនេះហើយព្រោះអន់ចិត្តរឿងមួយនេះ

0
ជឿជាក់ថាប្រិយមិត្តបាល់ទាត់មួយចំនួនជាពិសេសអ្នកគាំទ្រអធិរាជស Real Madrid បានជ្រាបហើយថាកុងត្រារបស់ Sergio Ramos នឹងផុតកំណត់នៅរដូវក្តៅនេះហើយ ។បើតាមអ្នកកាសែតអេស្ប៉ាញលោក Josep Pedrerol ខ្សែការពាររូបនេះនឹងមិនបន្តកុងត្រាជាមួយ Real Madrid ទៀតទេដោយសារអន់ចិត្ត និងមិនអាចទទួលយកលក្ខខណ្ឌនៃការកាត់បន្ថយថ្លៃពលកម្ម ១០% ពីសំណាក់ក្លឹប ។ Pedrerol បានប៉ាន់ស្មានថាការសម្រេចចិត្តគឺច្បាស់លាស់ហើយនៅពេលនេះ ហើយគេនឹងមិនអាចត្រឡប់ក្រោយវិញបានទេនៅដំណាក់កាលនេះ ។ គាត់បាននិយាយទៅកាន់កាសែតអេស្ប៉ាញ 'El Chiringuito' កាលពីថ្ងៃអាទិត្យផងដែរថា“ Sergio Ramos កំពុងចាកចេញពី Real...

អត្ថបទគួរអាន

អត្ថបទផ្សេងៗ