សហព័ន្ធបាល់ទាត់ប្រទេសអ៊ីតាលីបានព្រមានក្រុមសេះបង្កង់ Juventus ថានឹងហាមឃាត់ក្រុមយក្សអ៊ីតាលីមួយនេះមិនអោយលេងនៅក្នុងក្របខណ្ឌ Serie A តទៅទៀតទេបើសិនជាមិនព្រមដកខ្លួនចេញពី Super League ។

ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថាគំនិតនៃការបង្កើតក្របខណ្ឌថ្មីហៅថា European Super League របស់លោក Florentino Perez ប្រធានក្លឹប Real Madrid មិនដែលត្រូវបានគាំទ្រឡើយពីសំណាក់សហព័ន្ធបាល់ទាត់ទ្វីបអ៊ឺរ៉ុប ហើយរហូតមកទល់ពេលនេះក្លឹបធំៗទាំង១២ដែលជាសមាជិកអចិន្ត្រៃយ៍ក្នុងក្របខណ្ឌមួយនេះបានសម្រេចចិត្តដកខ្លួនជាបន្តបន្ទាប់រួមមាន Man United, Man City, Chelsea, Arsenal, Liverpool, Tottenham, Inter Milan, AC Milan និង AT Madrid ដោយសារមានការរីះគន់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ រួមជាមួយការដាក់សម្ពាធរបស់ UEFA ផងដែរ ។

រូបតំណាង Super League

គួរបញ្ជាក់ដែរថា ក្លឹបបីធំៗដែលមិនទាន់ប្រកាសដកខ្លួនចេញពី Super League ជាផ្លូវការនៅឡើយរួមមាន Real Madrid Barcelona និង Juventus នេះតែម្ដង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here