ក្រុមតោខៀវ Chelsea និងក្រុម Manchester City កំពុងរៀបចំសង្រ្គាមដេញថ្លៃមួយនៅរដូវក្តៅនេះជុំវិញការចុះហត្ថលេខាលើតារាឆ្នើម Robert Lewandowski របស់ក្លិប Bayern Munich ។

យោងតាម ESPN ក្រុមទាំង ទាំង២របស់ Premier League ដែលនឹងជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នៅចុងខែនេះនឹងត្រូវបើកខ្ទង់ចំណាយយ៉ាងហោចណាស់ ៦០ លានផោនទៅលើការផ្ទេររបស់ Lewandowski ។

គួររំលឹកថា Lewandowski គឺជាខ្សែប្រយុទ្ធឆ្នើមបំផុតនៅ Bundesliga បច្ចប្បន្នដោយរូបគេរកបាន ២៧២ គ្រាប់ក្នុងការបង្ហាញសរុបជាមួយ Bayern និង Borussia Dortmund ។

ទោះឈានដល់វ័យ ៣២ ឆ្នាំទៅហើយក្ដីក៏ខ្សែប្រយុទ្ធមុតស្រួចរូបនេះនៅតែបង្ហាញពីគុណភាពរបស់ខ្លួនដោយរកបាន ៣៦ គ្រាប់ក្នុងការបង្ហាញខ្លួនត្រឹមតែ ២៦ ប្រកួតប៉ុណ្ណោះក្នុងរដូវកាលនេះ។ Lewandowski ត្រូវបានគេចាត់ទុកថាជាបេក្ខជនដ៏សាកសមបំផុតក្នុងការឈ្នះ Ballon d’Or ឆ្នាំ ២០២០ ប៉ុន្តែគួរឲ្យសោកស្ដាយវាត្រូវបានគេលុបចោលដោយសារតែការរាតត្បាតនៃជម្ងឺកូវីដ ។

គួរបញ្ជាក់ដែរថា កិច្ចសន្យារបស់ Lewandowski ជាមួយ Bayern នឹងផុតកំណត់នៅឆ្នាំ ២០២៣ ប៉ុន្តែ ESPN បានរាយការណ៍ថារូបគេមិនទាន់សម្រេចចិត្តលើអនាគតរបស់ខ្លួននៅឡើយទេ បើទោះបីជាមានការព្យាយាមលួងលោមបញ្ចុះបញ្ចូលពីសំណាក់ក្លឺបធំៗនៅអង់គ្លេសដូចជា Chelsea និង Man City នេះយ៉ាងណាក៏ដោយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here