ការប្រកួតបាល់ទាត់ UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របានចប់សព្វគ្រប់ត្រឹមយប់មិញនេះ ដោយក្រុមកំពូលតារាង Premier League Manchester City បានទម្លាក់ក្រុមអ្នកមានបារាំង Paris Saint-German​ កាលពីយប់ថ្ងៃអង្គារកន្លងទៅ ខណៈតោខៀវ Chelsea ក៏ជាក្រុមមកពីអង់គ្លេសមួយផ្សេងទៀតដែលអាចឈានទៅវគ្គផ្ដាច់ព្រ័ត្រដោយបំបាក់ស្ដេចស Real Madrid ២ទល់នឹង០ ក្នុងជើងទី២នាកីឡាដ្ឋាន Stamford Bridge របស់ខ្លួនកាលពីយប់មិញក្រោមការដឹកនាំរបស់លោក Thomas Tuchel ។

គួរបញ្ជាក់ថាលោក Thomas Tuchel មិនដែលស្គាល់ពាក្យថាចាញ់ឡើយក្នុងជំនួបទាំង៦លើករបស់គាត់ទល់នឹង Real Madrid ពោលគឺឈ្នះ៤ និងស្មើ២ ។​ លើសពីនេះទៅទៀត បុរសជនជាតិអាលីម៉ង់រូបនេះក៏បានក្លាយជាគ្រូបង្វឹកទី១ដែលអាចឈានទៅវគ្គផ្ដាច់ព្រ័ត្រ២រដូវកាលជាប់ៗគ្នាជាមួយក្រុម២ផ្សេងគ្នាដែលក្នុងនោះរួមមាន PSG កាលពីរដូវកាលមុន និង Chelsea នៅរដូវកាលនេះតែម្ដង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here