ការស៊ុតបញ្ចូលទី២គ្រាប់ឲ្យ Juventus វាយបកយកឈ្នះ Udinese កាលពីយប់មិញរបស់ Cristiano Ronaldo បានជួយឲ្យក្រុមយក្សអ៊ីតាលីមួយនេះបន្តឈរនៅលំដាប់ទី៤ ក៏ដូចជាបន្តក្ដីសង្ឃឹមក្នុងការប្រជែងយកកៅអី Champions League រដូវកាលក្រោយ​ផងដែរ ។

Cristiano Ronaldo ក្នុងជំនួបទល់នឹង Udinese

ស្របពេលជាមួយគ្នានេះកំពូលខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំ Cristiano Ronaldo កំពុងត្រូវការត្រឹមតែ១គ្រាប់ទៀតតែប៉ុណ្ណោះដើម្បីក្លាយជាក៏ឡាករដំបូងគេបង្អស់ដែលអាចស៊ុតបញ្ចូលទីបាន១០០គ្រាប់អោយក្រុមជម្រើសជាតិ និងក្លឹបបាល់ទាត់៣ផ្សេងគ្នារួមមាន Man United Real Madrid និង Juventus នេះតែម្ដង ហើយវានឹងក្លាយជាកំណត់ត្រាដ៏អស្ចារ្យមួយផ្សេងទៀតក្នុងអាជីពរបស់គេ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here