យោងតាម Mundo Deportivo បានឱ្យដឹងថា Real Madrid នឹងផ្តល់ប្រាក់ឈ្នួលដល់ David Alaba ចំនួន ១២ លានអ៊ឺរ៉ូក្នុងមួយឆ្នាំ ដែលស្មើនឹង ១០,៥ លានផោន ឫ ១៤,៥ លានដុល្លារ ។ ចំនួននេះគឺស្មើគ្នានឹងប្រាក់ឈ្នួលបច្ចុប្បន្នរបស់ Sergio Ramos តែម្ដង។

Alaba និង Ramos

គួររំលឹកថាការផ្លាស់ប្តូររបស់ Alaba ទៅម៉ាឌ្រីដមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយទេ ប៉ុន្តែវាត្រូវបានគេជឿថានឹងអាចទៅរួច១០០% បន្ទាប់ពីមានការព្រមព្រាងពាក្យសម្ដីរវាងក្លឹប និងកីឡាករ ។ ទន្ទឹមគ្នានេះ អនាគតរបស់ប្រធានក្រុម Ramos ក៏កំពុងស្ថិតក្នុងភាពស្រពិចស្រពិលផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here