គ្រូបង្វឹក Real Madrid លោក Zinedine Zidane បានបញ្ជាក់ថាកីឡាករប្រធានក្រុម Sergio Ramos បានជាសះស្បើយពីរបួស និងបានចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុមរបស់គេវិញហើយ ។

វិបត្តិប្រព័ន្ធការពាររបស់ Real Madrid កំពុងងាកទៅរកភាពល្អប្រសើរឡើងវិញបន្ទាប់ពី Ramos បានជាពីរបួសខណៈក្រុមដែលមានរហ័សនាម Los Bloncos មួយនេះនឹងត្រូវលេងឲ្យអស់លទ្ធភាពក្នុងជំនួបឆេមពានលីគជើងទី២ទល់នឹង Chelsea ដែលជាការប្រកួតក្រៅផ្ទះ បន្ទាប់ពីទទួលបានត្រឹមលទ្ធផល ១ស្មើរ ប៉ុណ្ណោះកាលពីជើងទី១ក្នុងផ្ទះខ្លួនឯង ។

គួរបញ្ជាក់ថាការជួបគ្នាវគ្គពាក់កណ្ដាលផ្ដាច់រវាង Chelsea និង Real Madrid នឹងត្រូវធ្វើឡើងនៅយប់ថ្ងៃពុធវេលាម៉ោង២រំលងអាធ្រាត្រ​ ។​ ដោយឡែក Man City និង PSG នឹងត្រូវធ្វើការប្រកួតជើងទី២ដូចគ្នានៅយប់ថ្ងៃអង្គារ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here