ប្រិយមិត្តប្រាកដជាបានដឹងច្បាស់ហើយថាទំនាក់ទំនងរវាងកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo និង ខ្សែការពារស្លាបឆ្វេងដ៏ឆ្នើម Marcelo មានភាពស្និទ្ធស្នាលកម្រិតណា ។ ថ្ងៃនេះដែរ GimmeSport សូមធ្វើការរំលឹកឡើងវិញនូវសម្ដីក្នុងចិត្តរបស់ Marcelo ទៅកាន់មិត្តរួមក្រុមដ៏ជិតស្និទ្ធបំផុតរបស់គាត់កាលនៅ Real Madrid គឺ Ronaldo ដែលមានខ្លឹមសារដូចតទៅ៖

“Cristiano គឺលើសពីមិត្តរួមក្រុមរបស់ខ្ញុំទៅទៀត គាត់គឺជាមិត្តល្អបំផុតរបស់ខ្ញុំទាំងក្នុង និងក្រៅទីលាន ។ វាប្រកដណាស់ថានៅពេលកីឡាករល្អបំផុតក្នុងលោកចាកចេញពីក្លឹបរបស់អ្នក អ្នកនឹងនឹកដល់គាត់គ្មានថ្ងៃភ្លេចឡើយ ។”

ពាក្យសម្ដីប៉ុន្មានម៉ាត់ខាងលើរបស់ Marcelo ទៅកាន់ Ronaldo បានធ្វើឲ្យពិភពបាល់ទាត់ទាំងមូមានការរំភើបចិត្តយ៉ាងខ្លាំងជាពិសេសអ្នកគាំទ្រកីឡាករលំដាប់កំពូលទាំងពីរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here