ប្រិយមិត្តដែលតាមដានពត៌មានកីឡាបាល់ទាត់នៅជុំវិញពិភពលោកប្រាកដជាដឺងច្បាស់ហើយថា David Alaba បានសម្រេចចិត្តចាកចេញពី Bayern Munich នៅរដូវក្ដៅខាងមុខនេះដោយនឹងចូលរួមជាមួយក្លឹបយក្សអេស្ប៉ាញ Real Madrid ។ ទោះជាយ៉ាងណាក៏ដោយការចុះកិច្ចសន្យាផ្ទេរជាផ្លូវការរបស់ខ្សែការពារលំដាប់ពិភពលោករូបនេះមិនទាន់ត្រូវបានធ្វើនៅឡើយទេ ។ យោងទៅតាមសេចក្ដីរាយការណ៍របស់លោក Pini Zahavi ដែលជាភ្នាក់ងាររបស់ Alaba បានបញ្ជាក់ថាគ្រប់យ៉ាងនឹងធ្វើឡើងជាផ្លូវការនៅមិនយូរជាងសប្ដាហ៍ក្រោយឡើយ ។

គួរបញ្ជាក់ថាទន្ទឹមនឹងការចូលមកដល់របស់ Alaba ប្រធានក្រុម Real Madrid បច្ចុប្បន្ន Sergio Ramos ត្រូវបានប្រភពមួយទម្លាយថារូបគេនឹងចាកចេញពីក្លឹបនៅចុងបញ្ចប់រដូវកាលនេះហើយបន្ទាប់ពីមានការមិនពេញចិត្តទៅលើការផ្លាស់ប្ដូរមួយចំនួនរបស់ក្លឹប ។ ប្រភពដដែលបន្តថាលោក Zidane នឹងប្រាកដជាដាក់ David Alaba អោយលេងជំនួស Ramos ប្រសិនបើកីឡាករជើងចាស់អេស្ប៉ាញរូបនេះពិតជាចាកចេញទៅមែន​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here