ប្រិយមិត្តប្រាកដជាបានជ្រាបខ្លះហើយពីរឿងរា៉វនៃការបង្កើតក្របខណ្ឌ Super League ដែលពិតជាបានបង្កភាពរង្គោះរង្គើយ៉ាងខ្លាំងដល់ពិភពបាល់ទាត់អ៊ឹរ៉ុប ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយពត៌មានបាល់ទាត់ជាច្រើននៅអ៊ឺរ៉ុបបានអោយដឹងថាក្លឺបធំៗរបស់អង់គ្លេសទាំង៦រួមមាន Man United Man City Chelsea Arsenal Liverpool និង Tottenham បានប្រកាសថានឹងដើរចេញពី Super League បន្ទាប់ពីមានការជំទាស់យ៉ាងដាច់ញត្តិពីសំណាក់អ្នកគាំទ្រ ក៏ដូចជាសហព័ន្ធកីឡាបាល់ទាត់នៅក្នុងប្រទេស ។

បន្ថែមពីលើនេះក្លឹបធំ២ផ្សេងទៀតរបស់អ៊ីតាលីគឺ AC Milan និង Inter Milan ក៏ត្រូវបានគេរាយការណ៍ថាកំពុងត្រៀមខ្លួនចាកចេញផងដែរ ។

គួរបញ្ជាក់ថានេះជាសញ្ញាណមួយនៃការដួលរលំទៅវិញរបស់ Super League បន្ទាប់ពីការដើរចេញជាបន្តបន្ទាប់របស់ក្លឹបធំៗទាំងអស់ខាងលើខណៈនៅសល់ក្លឺបធំចំនួន៤ទៀតប៉ុណ្ណោះដែលមិនទាន់ប្រកាសចាកចេញរួមមាន Juventus Atlectico Madrid Barcelona និង Real Madrid ដែលគេគិតថាជាមេក្លោងនៃគម្រោង Super League ៕

LEAVE A REPLY

Please enter your comment!
Please enter your name here