ប្រធានក្លិប Real Madrid លោក Florentino Perez បានច្រានចោលការគំរាមកំហែងពីប្រធាន UEFA លោក Alexander Ceferin ដែលបាននិយាយថាកីឡាករដែលចូលរួមក្នុងក្របខ័ណ្ឌ Super League នឹងត្រូវបានហាមឃាត់មិនឱ្យចូលរួមប្រកួតបាល់ទាត់ពិភពលោកនិងអឺរ៉ូ។

មានការតវ៉ាដ៏ធំមួយលើសំណើររបស់ Super League ដែលត្រូវបានប្រកាសកាលពីថ្ងៃអាទិត្យដោយមានការចូលរួមពីក្រុមចំនួន ១២ ជាមួយនឹងការរំពឹងថានឹងមានចំនួន ៣ បន្ថែមទៀត។

លោក Perez បាននិយាយអំពីការគំរាមកំហែងរបស់លោក Ceferin នៅក្នុងបទសម្ភាសន៍មួយជាមួយ El Chiringuito កាលពីថ្ងៃចន្ទថា “កីឡាករគ្រប់រូបមិនគួរព្រួយបារម្ភនោះទេ ព្រោះវានឹងមិនកើតឡើងឡើយ។ គ្មានកីឡាករណាម្នាក់នឹងមិនត្រូវបានហាមឃាត់ទេប្រសិនបើពួកគេចូលរួមក្នុងក្របខ័ណ្ឌ Super League ។ “

គួរបញ្ជាក់ថា លោក Ceferin មិនមែនជាមនុស្សរបស់ UEFA តែម្នាក់ទេដែលបានធ្វើការគំរាមកំហែងកាលពីថ្ងៃច័ន្ទ ដោយសមាជិកគណៈកម្មាធិការប្រតិបត្តិលោក Jesper Moller ក៏បាននិយាយថា Madrid, Chelsea និង Man City អាចត្រូវបានគេទម្លាក់ចេញពីក្របខ័ណ្ឌ Champions League នៅរដូវកាលនេះដោយសារតែពួកគេចូលរួមក្នុងក្របខ័ណ្ឌ Super League ។

ជាថ្មីម្តងទៀតលោក Perez បានច្រានចោលការគំរាមកំហែងទាំងនោះដោយនិយាយថា៖“ Real Madrid, Manchester City និង Chelsea នឹងមិនត្រូវបានហាមឃាត់ពីក្របខ័ណ្ឌ Champions League ឬលីកក្នុងស្រុកទេ។ មិនអាចទៅរួចទេខ្ញុំអាចធានាបាន ១០០ ភាគរយ វានឹងមិនកើតឡើងទេ ហើយច្បាប់នឹងការពារយើង។ រឿងនេះមិនអាចទៅរួចទេ ។

លោក Florentino Perez

អ្វីដែលគួរឲ្យកត់សម្គាល់មួយទៀតលោក Ceferin បានហៅប្រធានក្លឹប Manchester United និងប្រធានក្លឹបសេះបង្កង់ Juventus គឺលោក Ed Woodward និង Andrea Agnelli ថាជា“ សត្វពស់” បន្ទាប់ពីពួកគេបានចូលរួមជាមួយ Super League ។

លោក Perez បាននិយាយថា “លោកប្រធាន Ceferin បានជេរប្រមាថ Andrea Agnelli នៅថ្ងៃនេះ វាពិតជាមិនត្រឹមត្រូវទេ” ។ “ វាមិនអាចទទួលយកបានទេសម្រាប់ប្រធានក្លឹបលំដាប់ពិភពលោកដូចជា Juventus ។

“នេះជាអ្វីដែលមិនអាចទទួលយកបានទេ UEFA ត្រូវតែផ្លាស់ប្តូរ យើងមិនចង់បានប្រមុខសហព័ទ្ធដែលជេរប្រមាថគេបែបនេះទេ ។

លោកបន្ថែមទៀតថា “ហេតុអ្វីបានជាប្រាក់បៀវត្សរ៍មន្រ្តី UEFA និង La Liga មិនអាចប្រកាសជាសាធារណៈ? ហេតុអ្វីបានជាប្រាក់ខែមិនត្រូវបានកាត់បន្ថយដូចមនុស្សឯទៀតក្នុងវិបត្តិកូវីដមួយនេះ? យើងត្រូវការតម្លាភាពបន្ថែមទៀត។ ។ “

លោក Florentino Perez និង លោក Ceferin

LEAVE A REPLY

Please enter your comment!
Please enter your name here