សហព័ន្ធបាល់ទាត់ទ្វីបអ៊ឺរ៉ុប UEFA បានសម្រេចផ្តល់ភ្លើងខៀវទៅលើកំណែទម្រង់ក្របខណ្ឌ Champions League ដោយអនុញ្ញាតឲ្យមានរហូតដល់៣៦ក្រុមចូលរួមជាមួយនឹងការលុបចោលវគ្គជម្រុះតាមពូល ។

សេចក្ដីសម្រេចខាងលើធើ្វឡើងមិនយូរប៉ុន្មានពីការប្រកាសបង្កើត European Super League របស់ក្លិបធំៗ ចំនួន ១២នៅអ៊ឺរ៉ុបដែល Gimme Sport ក៏បានធ្វើការចុះផ្សាយផងដែរ ។

តាមរយៈសេចក្ដីប្រកាសរបស់ UEFA កំណែទម្រង់នេះគ្រោងនឹងចូលជាធរមានចាប់ពីរដូវកាល ២០២៤/២០២៥ តទៅដោយការប្រកួតនឹងត្រូវធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ជំនួសថ្ងៃអង្គារនិងថ្ងៃពុធហើយការប្រកួតជម្រុះត្រូវបានបន្ថែមទៅដំណាក់កាលដំបូង ។ ខាងក្រោមនេះជាការពន្យល់ម្អីតអំពីអ្វីដែលនឹងមានការផ្លាស់ប្ដូរ ហើយអ្វីដែលនឹងត្រូវរក្សាទុក ។

ដូចដែលបានបញ្ជាក់ខាងលើ រូបមន្ដនៃការប្រកួតវគ្គចែកពូលដែលកំពុងអនុវត្ដន៍សព្វថ្ងៃនេះនឹងត្រូវបោះបង់ចោលដើម្បីសម្របទៅតាមចំនួនក្រុមដែលនឹងកើនឡើងពី ៣២ ទៅ៣៦ក្រុម។ ជំនួសមកវិញក្រុមនិមួយៗនឹងលេងសរុប ១០ ប្រកួតទាំងក្នុងនិងក្រៅផ្ទះ ។ ក្រុមដែលបញ្ចប់ជាមួយចំណាត់ថ្នាក់កំពូលទាំង៨ នឹងត្រូវឡើងទៅវគ្គ ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តិខណៈក្រុមដែលបញ្ចប់នៅចន្លោះចំណាត់ថ្នាក់លេខ ៩ និងលេខ ២៤ ត្រូវប្រកួតជម្រុះពីរជើងដើម្បីស្វែងរក៨ក្រុមបន្ថែមទៀតសម្រាប់វគ្គ ១៦ក្រុមចុងក្រោយ ។

រាល់ការប្រកួតទាំងអស់នឹងត្រូវធ្វើការចាប់ឆ្នោតផ្អែកលើរូបមន្ត UEFA coefficient ហើយក្របខ័ណ្ឌ Europa League និង Conference League ក៏នឹងត្រូវអនុវត្តតាមទម្រង់ដូចគ្នានេះដែរ។

ងាកទៅក្រុមដែលបញ្ចប់ជាមួយចំណាត់ថ្នាក់លេខ ២៥ ឫខ្សោយជាងនេះនឹងត្រូវកាត់ចេញពីកម្មវិធី ហើយចាប់ពីវគ្គ ១៦ ក្រុមចុងក្រោយនេះរហូតដល់វគ្គផ្តាច់ព្រ័ត្រគ្រប់យ៉ាងនឹងបន្ដអនុវត្ដន៍ទៅតាមរូបមន្តចាស់ដដែល ។

គួរបញ្ជាក់ថាកំណែទម្រង់ខាងលើធ្វើឡើងក្នុងគោលបំណងបង្កើនប្រាក់ចំណូលរបស់ក្លឹបតាមរយៈការរៀបចំអោយមានការប្រកួតច្រើនជាងមុន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here