បាល់ទាត់អ៊ឺរ៉ុបត្រូវបានគេមើលឃើញថាកំពុងតែមានភាពរង្គោះរង្គើដោយកាលពីថ្ងៃអាទិត្យកន្លងទៅនេះក្លឹបធំៗ ចំនួន ១២ របស់អឺរ៉ុបបានប្រកាសនូវកិច្ចព្រមព្រៀងមួយស្ដីពីការបង្កើតក្របខណ្ឌបាល់ទាត់ថ្មីហើយថា Super League ឫ European Super League ដែលហាក់ធ្វើអោយ FIFA និង UEFA មានការខឹងសម្បារយ៉ាងខ្លាំង ។ ស្របពេលជាមួយគ្នានេះមានសាធារណៈមតិជាចើ្រននៅក្នុងពិភពបាល់ទាត់ក៏បានសម្ដែងការមិនពេញចិត្តចំពោះការបង្កើតក្របខណ្ឌថ្មីខាងលើនេះផងដែរ ។ ជុំវិញរឿងរ៉ាវខាងលើនេះ គេនៅមិនទាន់អាចសន្និដ្ឋានឲ្យបានច្បាស់នៅឡើយទេថាវានឹងវិវឌ្ឍន៍ទៅយ៉ាងដូចម្តេច។ ទោះជាយ៉ាងណា ខាងក្រោមនេះគឺជាអ្វីដែលយើងបានដឹងគិតត្រឹមពេលនេះ ។

១ ពត៌មានចុងក្រោយអំពី Super League

ក្លិបចំនួន ១២ មកពីលីគធំៗ នៅអឺរ៉ុបបានប្រកាសពីផែនការបង្កើតក្រមខណ្ឌថ្មីមួយដែលមានឈ្មោះថា Super League ។ ក្របខណ្ឌមួយនេះនឹងត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ឲ្យក្លឹបធំៗទាំងនោះនូវឱកាសក្នុងការចូលរួមប្រកួតប្រជែងជាអចិន្រ្តៃយ៍ដោយមិនចាំបាច់ត្រូវធ្វើការប្រកួតជម្រុះអ្វីឡើយ ។ មួយវិញទៀត ក្របខណ្ឌមួយនេះគ្រោងនឹងធ្វើការប្រកួតប្រជែងរៀងរាល់ពាក់កណ្តាលសប្តាហ៍ដើម្បីធានាអោយបានថាវានឹងមិនមានការប៉ះបាល់ដល់កាលវិភាគប្រកួតក្របខណ្ឌក្នុងស្រុករបស់ក្លឹបនីមួយៗដែលជាទូទៅធ្វើឡើងនៅចុងសប្ដាហ៍ ។ បច្ចុប្បន្នផែនការនេះត្រូវបានជំទាស់ដោយ FIFA និង UEFA ដែលជាស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក និងទ្វីបអឺរ៉ុប ។

២ តើ Super League គឺជាអ្វី?
គំនិតនៃការបង្កើត Super League ត្រូវបានគេជជែកគ្នាជាយូរមកហើយអំពីការប្រកួតប្រជែងមួយដែលនឹងមានការចូលរួមពីក្លឹបធំៗបំផុត នៅអឺរ៉ុប។ ជាច្រើនឆ្នាំកន្លងមកនេះមានសំណើផ្សេងៗគ្នាជាច្រើនទាក់ទិននឹងក្របខណ្ឌមួយនេះ ថាតើវាគួរដំណើរការដោយរបៀបណា ។ កាលពីថ្ងៃអាទិត្យកន្លងទៅក្លឹបចំនួន ១២ បានធ្វើវាជាផ្លូវការហើយបានប្រកាសពីផែនការផ្តាច់ខ្លួនចេញពីស្ថាប័នគ្រប់គ្រងបាល់ទាត់របស់អឺរ៉ុប UEFA ដោយការបង្កើតលីកផ្ទាល់ខ្លួនរបស់ពួកគេ ។ ក្លឹបទាំងនោះមានគម្រោងបន្ថែមសមាជិកអចិន្រ្តៃយ៍ចំនួន ៣ ក្លឹបបន្ថែមទៀតហើយក៏និងទុកកៅអីទំនេរចំនួន ៥ សម្រាប់ក្លឹបផ្សេងទៀតនៅអឺរ៉ុបធ្វើការប្រកួតប្រជែងដោយផ្អែកលើលទ្ធផលនៃការប្រកួតប្រជែងលីគក្នុងស្រុករបស់ពួកគេ ពោលគឺ១៥ក្រុមជាសមាជិកអចិន្ត្រៃយ៍ និង៥ក្រុមផ្សេងទៀតគឺជាក្រុមដែលឆ្លងកាត់វគ្គជម្រុះ ។

តើក្លឹបណាខ្លះដែលជាស្ថាបនិករបស់ Super League?
ក្លឹបដែលជាស្ថាបនិកមានចំនួន១២ រួមមាន៖

Arsenal
Chelsea
Liverpool
Manchester City
Manchester United
Tottenham Hotspur
Atletico Madrid
Barcelona
Real Madrid
AC Milan
Inter Milan
Juventus

ក្លឹបស្ថាបនិកទាំង១២ ប្រភព MARCA

៣​ តើក្លឹបណាខ្លះដែលមិនត្រូវបានរាប់បញ្ចូល?
រហូតមកដល់ពេលនេះក្លឹបធំៗ មួយចំនួននៅអឺរ៉ុបមិនទាន់បានសម្រេចចិត្តចុះកិច្ចសន្យាជាផ្លូវការលើគម្រោងនេះទេ ។ យោងតាមប្រភពព័ត៌មានពី CBS Sport លោក Fabrizio Romano បានអោយដឹងថាទាំងក្រុម Bayern Munich និង RB Leipzig កំពុងស្ថិតក្នុងពិភាក្សាដើម្បីចូលរួមជាសមាជិកអចិន្រ្តៃយ៍របស់ Super Leagueហើយប្រហែលនឹងត្រូវធើ្វសេចក្ដីសម្រេចនៅប៉ុន្មានថ្ងៃខាងមុខនេះ ។

គួរកត់សម្គាល់ថាក្នុងចំណោមក្លឹបធំៗនៅអឺរ៉ុប Paris Saint-Germain ជាក្លឹបដែលមិនស្ថិតក្នុងចំណោមក្លឺបដែលបានព្រមព្រាងបង្កើត Super League នោះទេ ។ ម្យ៉ាងទៀតលោក Nasser Al-Khelaifi ដែលជាម្ចាស់និងជានាយកប្រតិបត្តិរបស់ PSG គឺជាសមាជិកមួយរូបនៃគណៈកម្មាធិការប្រតិបត្តិរបស់ UEFA ផងដែរ។ គាត់ទើបតែត្រូវបានគេបោះឆ្នោតជ្រើសរើសជាសមាជិករបស់ UEFA កាលពីឆ្នាំ ២០១៩កន្លងទៅនេះប៉ុណ្ណោះ ។

៤ តើនរណាខ្លះជាអ្នកថ្នាក់ដឹកនាំរបស់ Super League?
ប្រមុខក្របខណ្ឌ Super League គឺជាប្រធានក្លឹប Real Madrid លោក Florentino Perez ហើយគាត់ត្រូវបានគាំទ្រដោយអនុប្រធាន Andrea Agnelli ប្រធានក្លឹប Juventus និងលោក Joel Glazer ជាសហប្រធានរបស់ Manchester United ។ ខាងក្រោមនេះជាបញ្ជីឈ្មោះថ្នាក់ដឹកនាំ Super League៖

ប្រធាន: Florentino Perez (Real Madrid)
អនុប្រធាន: Stan Kroenke (Arsenal)
អនុប្រធាន: Andrea Agnelli (Juventus)
អនុប្រធាន: John W. Henry (Liverpool)
អនុប្រធាន: Joel Glazer (Manchester United)

៥​ តើ Super League នឹងមានទ្រង់ទ្រាយដូចម្តេច?
Super League នឹងក្លាយជាការប្រកួតប្រជែងរវាងក្លឹបចំនួន ២០ ដែល១៥ ក្លឹបជាសមាជិកអចិន្រ្តៃយ៍ ហើយ៥ ផ្សេងទៀតគឺជាក្រុមដែលបានមកពីការប្រកួតប្រជែងតាមលីគនីមួយៗនៅអ៊ឺរ៉ុបដោយផ្អែកលើរូបមន្តដែលបានកំណត់ ។ ក្រុមទាំង ២០ នឹងត្រូវបែងចែកជា២ពូល ដោយក្នុងពូលនីមួយៗមាន១០ក្រុម ។ក្រុមនីមួយៗនឹងត្រូវធើ្វការប្រកួតក្នុងផ្ទះនិងក្រៅផ្ទះទៅតាមកាលវិភាគប្រកបដោយសិក្រិតភាព និងតម្លាភាពជាមួយក្រុមទាំងអស់ក្នុងពូល ។

ក្រុមដែលបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង ៣ ក្នុងពូលនីមួយៗនឹងមានសិទ្ធិចូលរួមវគ្គ ១/៤ ផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិខណៈក្រុមដែលបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៤ និងលេខ ៥ នឹងត្រូវប្រកួតគ្នា២ជើងដើម្បីឈានទៅវគ្គ ១/៤ ផ្ដាច់ព្រ័ត្រនឹងគេដែរ ។ មកដល់វគ្គនេះក្រុមទាំងអស់នឹងត្រូវធ្វើការប្រកួត២ជើងទាំងក្នុងនឹងក្រៅផ្ទះរហូតរកឃើញ២ក្រុមចុងក្រោយដែលឈានទៅវគ្គផ្ដាច់ព្រ័ត្រដែលនឹងត្រូវប្រកួតតែ១លើកប៉ុណ្ណោះដើម្បីរកជើងឯក ៕

LEAVE A REPLY

Please enter your comment!
Please enter your name here