រឿងរ៉ាវបាល់ទាត់នៅអ៊ឺរ៉ុបកាន់តែមានភាពច្របូកច្របល់ក្រោយក្លឹបធំៗទាំង១២មកពី អង់គ្លេស អ៊ីតាលី និងអេស្ប៉ាញបានចុះកិច្ចព្រមព្រាងបំបែកខ្លួនចេញពីក្របខណ្ឌ Champions League របស់ UEFA ។

តាមសេចក្ដីរាយការណ៍របស់ទំព័រកីឡាបរទេសជាច្រើនបានអោយដឹងថាក្លឹបធំៗទាំង១២ខាងលើបានចុះកិច្ចព្រមព្រាងបង្កើតលីកអ៊ឹរ៉ុបថ្មីដែលអោយឈ្មោះថា European Super League ដែលនៅក្នុងនោះក៏មានដែរ Real Madrid Chelsea និង Man City ដែលសុទ្ធសឹងជាក្លឹបដែលបានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ UEFA Champions League ។

រូបតំណាង European Super League

គួរបញ្ជាក់ថាការប្រកាសបង្កើតពានរង្វាន់ថ្មីខាងលើនេះ មិនមានការយល់ព្រមឡើយពីសំណាក់ FIFA UEFA និងសហព័ន្ធបាល់ទាត់ធំៗជាច្រើនផ្សេងទៀត ។ ទន្ទឹមនេះ UEFA ក៏បានចេញសេចក្ដីថ្លែងការស្ដីពីការចាត់វិធានការទៅលើក្លឹប ក៏ដូចជាកីឡាករណាដែលមានការពាក់ព័ន្ធនឹងការបង្កើតលីកអ៊ឹរ៉ុបថ្មីមួយនេះ ។

ក្លឹបទាំង១២ដែលបានចុះកិច្ចព្រមព្រាងបង្កើត European Super League

ផ្អែកលើសេចក្ដីថ្លែងការណ៍ខាងលើក្លឹប ៣ ក្នុងចំណោមក្លឹមទាំង១២ រួមមាន Man City Real Madrid និង Chelsea អាចនឹងត្រូវ UEFA កាត់ចេញពី Champions League ហើយជើងឯកនឹងបានទៅលើក្រុមបារាំង Paris Saint-German ដោយស្វ័យប្រវត្តិ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here