នៅក្នុងកិច្ចសម្ភាសមិនផ្លូវការមួយ Neymar បានផ្ដាំទៅអ្នករិះគន់ខ្លួនរឿងលេងបាល់ប្រើស្ទីលច្រើនជ្រុលថា៖

ខ្ញុំដឹងថាមនុស្សនៅអឺរ៉ុបមួយចំនួនមិនចូលចិត្តរបៀបលេងរបស់ខ្ញុំទេ ប៉ុន្តែវាគឺជាវប្បធម៌បាល់ទាត់របស់ប្រទេសប្រេស៊ីល ហើយខ្ញុំមកទីនេះក៏តំណាងឱ្យប្រទេសប្រេស៊ីលនិងក្រុមគ្រួសាររបស់ខ្ញុំ ហើយរឿងពេញចិត្ត ឫមិនពេញចិត្តគឺជាបញ្ហារបស់ពួកគេ ខ្ញុំមិនអាចផ្លាស់ប្តូររៀបលេងរបស់ខ្ញុំដើម្បីពួកគេឡើយ ។

Neymar បន្តទៀតថា៖ ប្រាកដណាស់ប្រជាជនប្រេស៊ីលក៏អាចនឹងមិនចូលចិត្តរបៀបដែលកីឡាករអឺរ៉ុបលេងនៅក្នុងប្រទេសប្រេស៊ីលដូចគ្នា ព្រោះពួកគេជឿជាក់លើបាល់ទាត់ដែលផ្ដល់ឲ្យពួកគេនូវភាពសប្បាយរីករាយ ហើយទទួលបានលទ្ធផលល្អនៅចុងបញ្ចប់នៃការប្រកួត ។ នៅទីនេះខ្ញុំជាជនបរទេស ហើយខ្ញុំមកដើម្បីធ្វើការ ខ្ញុំមិនគួរត្រូវបានរិះគន់់ដោយសារតែស្ទីលរបស់ខ្ញុំនោះទេ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here