យោងតាមការចុះផ្សាយផ្លូវការរបស់គេហទំព័រ Premier League ក្រុម Norwich City នឹងត្រលប់មកក្របខណ្ឌកំពូល Premier League វិញនៅរដូវកាលក្រោយបន្ទាប់ពីត្រូវកាត់ចេញកាលពីរដូវកាលមុន ។

គួរបញ្ជាក់ថាបន្ទាប់ពីក្រុមលេខ៣នៃក្របខណ្ឌ League Championship Swansea City បានប្រកួតស្មើគ្នា ២ទល់នឹង២ ជាមួយក្រុមបាតតារាង Wycombe Wanderers ស្របពេលក្រុមលេខ៤ Brentford ក៏ស្មើគ្នាជាមួយ Milwall ដោយគ្មានគ្រាប់ទៀតនោះ វាជួយអោយ Norwich City ដែលជាក្រុមកំពូលតារាងកាន់តែដាច់ពិន្ទុឆ្ងាយ ហើយនឹងត្រូវប្រម៉ូតឡើងមកក្របខណ្ឌកំពូលវិញដោយស្វ័យប្រវត្តិ ។

LEAVE A REPLY

Please enter your comment!
Please enter your name here