ការប្រកួតបាល់ទាត់ក្នុងក្របខណ្ឌ English Premiere League រវាង Everton និង Tottenham Hotspur ទើបតែបានបញ្ជប់ទៅក្នុងលទ្ធផល ២ ទល់​នឹង ២ ។

កីឡាករ Harry Kane ដែលជាអ្នករកបាន ២ គ្រាប់ឲ្យ Spurs ត្រូវគេមើលឃើញថាបានចាកចេញពីទីលានទាំងការប្រកួតមិនទាន់ចប់ជាមួយអាការៈរបួស ដែលនេះអាចជាក្ដីបារម្ភមួយសម្រាប់អ្នកគាំទ្រ Spurs ខណៈការប្រកួត League Cup វគ្គផ្ដាច់ព្រ័ត្រទល់នឹង Manchester City នឹងមកដល់ក្នុងរយៈពេលត្រឹមតែ ៩ថ្ងៃទៀតប៉ុណ្ណោះ ។

លោក Jose Mourinho និយាយថា Kane មិនត្រូវព្រួយបារម្ភពេកនោះទេចំពោះស្ថានភាពរបស់គេ ហើយលោកក៏បានប្រាប់ទូរទស្សន៍ Sky Sports បែបនេះថា៖ “ វាពិតជាលឿនពេកក្នុងការនិយាយអ្វីមួយនៅពេលនេះ ។ ចំពោះការចាកចេញពីទីលានទាំងដែលការប្រកួតមិនទាន់ចប់ស្រួលបួលនោះ ប្រាកដណាស់ Kane អាចនឹងមានបញ្ហារបួស តែខ្ញុំជឿជាក់ថាគេនិងជាសះស្បើយទាន់ពេលវេលា​ ហើយយើងនឹងចាំមើលទាំងអស់គ្នា ។ ” លោកបន្ថែមទៀតថា៖ “មែនហើយ គេ(Harry Kane) គឺជាកីឡាករដ៏សំខាន់របស់យើង ប៉ុន្តែខ្ញុំមិនទាន់អាចនិយាយអ្វិបានច្រើនទេនៅពេលនេះ ។

ចំណែក Eric Dier ដែលជាមិត្តរួមក្រុមក៏បង្ហាញក្ដីសង្ឃឹមថាវានឹងគ្មានអ្វីធ្ងន់ធ្ងរសម្រាប់ Kane នោះទេ ។ គាត់ក៏ប្រាប់ទៅ Sky Sports ដែរថា “មែនហើយ វាតែងតែជាក្ដីបារម្ភជានិច្ចនៅពេលយើងឃើញ Kane បង្ហាញពីការអាការៈបែបនេះ ។ ខ្ញុំគិតថាគាត់មិនចុះចាញ់ដោយងាយនោះទេ ព្រោះគាត់រឹងមាំខ្លាំងណាស់ ហើយគាត់នឹងធ្វើគ្រប់យ៉ាងដើម្បីត្រៀមខ្លួន ។” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here