ជឿជាក់ថាប្រិយមិត្តបាល់ទាត់មិនតិចទេដែលកំពុងមានចម្ងល់ពីទំនាក់ទំនងរវាង កីឡាករស្បែកខ្មៅលំដាប់កំពូលបីរូបដែលនឹងបង្ហាញខ្លួននៅ Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខាងមុខនេះ គឺ Benjamin Mendy របស់ Man City, Ferland Mendy របស់ Real Madrid និង Edouard Mendy របស់ Chelsea ។

គេហទំព័រ Gimme Sport សូមធ្វើការស្រាយចម្ងល់ខាងលើដូចតទៅ៖

Ferland Mendy and Benjamin Mendy

បើយោងតាមទំព័រកីឡាបរទេសមួយបានឲ្យដឹងថា​ Ferland Mendy និង Edouard Mendy ពិតជាមានជាប់សាច់ឈាមនឹងគ្នា ពោលគឺកីឡាករទាំងពីរនាក់នេះត្រូវជាបងប្អូនជីដូនមួយនឹងគ្នាតែម្ដង ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះគឺអ្នកទាំងពីរនឹងក្លាយជាគូប្រជែងនឹងគ្នានៅក្នុងពានរង្វាន់ UCL វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែល Real Madrid នឹងត្រូវបើកទ្វារផ្ទះស្វាគមន៍តោខៀវ Chelsea ។

Ferland Mendy and Edouard Mendy

ងាកមក Benjamin Mendy និង Ferland Mendy វិញពួកគេមិនជាប់សាច់ឈាមនឹងគ្នានោះទេ ប៉ុន្តែអ្នកទាំងពីរនេះធ្លាប់លេងរួមគ្នាអោយឈុតយុវជនរប់សក្លឺបបាល់ទាត់បារាំង Le Havre ក្នុងតួនាទីជាខ្សែការពារស្លាបឆ្វេងដូចគ្នាមុនពេលចាកចេញទៅកាន់ក្លឹបថ្មីរៀងខ្លួន​ ហើយបើនិយាយពី Benjamin និង Edouard ក៏មិនមានជាប់សាច់ឈាមនឹងគ្នាដែរ ។

គួររំលឹកដែរថាកម្មវិធី UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនឹងធ្វើឡើងនៅយប់ថ្ងៃទី ៥ និង ទី៦ ខែឧសភា ខាងមុខនេះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here