តារាឆ្នើមរបស់ក្លឹប PSG កីឡាករ Neymar បានបញ្ជាក់ថារូបគេនឹងបន្តកុងត្រាថ្មីជាមួយក្លឹបបន្ទាប់ពីជួយក្រុមទម្លាក់ Bayern Munich នៅ Champions League កាលពីថ្ងៃអង្គារ។

គួរបញ្ជាក់ថា Bayern បានយកឈ្នះ PSG នៅជើងទី ២ វគ្គ ១/២ ផ្តាច់ព្រ័ត្រដោយលទ្ធផល ១-០ ប៉ុន្តែ PSG នៅតែជាក្រុមដែលអាចឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយការរកគ្រាប់បាល់ក្រៅដីក្នុងលទ្ធផលសរុប ៣-៣ ។

បន្ទាប់ពីការប្រកួតនេះ Neymar ដែលកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់នៅឆ្នាំ ២០២២ បាននិយាយថាការបន្តកុងត្រារបស់គាត់លែងជាបញ្ហាទៀតហើយ ។

ថ្លែងទៅកាន់ទូរទស្សន៍ ESPN បន្ទាប់ពីការប្រកួត Neymar បាននិយាយថា “នេះ (ការបន្តជាមួយ PSG) លែងជាបញ្ហាទៀតហើយ។ ជាក់ស្តែងខ្ញុំមានអារម្មណ៍សុខស្រួលណាស់នៅ PSG ។ និយាយរួមខ្ញុំមានអារម្មណ៍សប្បាយរីករាយជាងមុន” ។

ប្រធានក្លឹប PSG លោក Nasser Al-Khelaifi បានបន្ថែមការជឿជាក់ថាទាំង Neymar និង Kylian Mbappe គ្មានហេតុផលណាមួយត្រូវចាកចេញពីក្លឹបឡើយ។

Al-Khelaifi បានប្រាប់ RMC Sport ថា“ យើងបានវិនិយោគយ៉ាងច្រើននៅក្នុងក្លឹបនេះដើម្បីឈ្នះពានរង្វាន់ Champions League និងរាល់ពានរង្វាន់ផ្សេងទៀត” ។

“Neymar និង Kylian មិនមានហេតុផលថានឹងចាកចេញទេ។ យើងពិតជាមានអ្វីគ្រប់យ៉ាងដើម្បីឈ្នះរាល់ការប្រកួតទាំងអស់។

យើងមានក្រុមដ៏អស្ចារ្យនៅថ្ងៃនេះ។ យើងកំពុងតែឆ្ពោះទៅមុខ ។

“ហើយវាមិនទាន់ចប់ទេ ។ យើងត្រូវបន្តធ្វើអោយបានល្អព្រោះពានរង្វាន់ Champions League នៅមិនទាន់ចប់ទេ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here