Cristiano Ronaldo អាចនឹងត្រូវចាកចេញពី Juventus ដោយត្រឡប់ទៅកាន់ Manchester United នេះបើតាមការផ្សាយរបស់សារពត៌មានអ៊ីតាលី Calciomercato ។

សារពត៌មានអ៊ីតាលីខាងលើ កំពុងស្ថិតនៅក្រោមការចាប់អារម្មណ៍ថា Ronaldo អាចនឹងចាកចេញពីក្លឹប Juventus ហើយការវិលត្រឡប់ទៅកាន់ Old Trafford អាចជាជម្រើសរបស់ ៣៦ ឆ្នាំរូបនេះក្រោយធ្លាក់ចេញពីកម្មវិធី UEFA Champions League កាលពីពេលថ្មិៗនេះ ។

គួរំលឹកថាការផ្លាស់ប្តូររបស់ Ronaldo ទៅកាន់សេះបង្កង់ Juventus គឺជាជោគជ័យមួយដែលអតីតខ្សែប្រយុទ្ធក្រុម Real Madrid រូបនេះបានឈ្នះពានរង្វាន់ Serie A និងបានបង្ហាញពីឥទ្ធិពលដ៏ខ្លាំងក្លារបស់គេនៅក្នុងលីគកំពូលអឺរ៉ុបទាំងបី​ ។

Calciomercato ក៏បានលើកឡើងផងដែរថា បីសាចក្រហម អាចនឺងលក់ Paul Pogba ឲ្យទៅ Juventus វិញជាថ្នូរនឹងការចុះហត្ថលេខានាំយក Cristiano Ronaldoមកកាន់ Old Trafford ជាលើកទីពីរ ។

គួរបញ្ជាក់ដែរថានេះគឺអាចជាកិច្ចព្រមព្រៀងផ្ទេរដ៏ធំបំផុតមួយ ហើយពេលវេលានឹងបញ្ជាក់ការពិតចំពោះវា ៕

LEAVE A REPLY

Please enter your comment!
Please enter your name here