យោងតាមសេចក្ដីជូនដំណឹងរបស់មន្ទីរពេទ្យកាល់ម៉ែត្រ ដែលបានធ្វើកាលពីថ្ងទី ០៧ ខែមេសា ឆ្នាំ ២០២១ នេះ បានឲ្យដឹងថា បុគ្គលិកបច្ចេកទេសមន្ទីរពិសោធន៍ នៅផ្នែកមន្ទីរពិសោធន៍ នៃមន្ទីរពេទ្យកាល់ម៉ែត្រ ឈ្មោះ ប៊ុត ទិវា ភេទប្រុស អាយុ ៤៧ឆ្នាំ បានទទួលមរណភាព វេលាម៉ោង ១១ និង ៥៥នាទី ព្រឹកថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២១ ។

បន្ថែមលើពីនេះទៀតបើតាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងកាលពីថ្ងៃទី ៤ មេសា ២០២១ នេះ លោក ប៊ុន ទិវា បានរកឃើញវិជ្ជមានវីរុសកូវីដ ១៩ កាលពីថ្ងៃទី ៣ មេសា គឺជាបុគ្គលិកនៃមន្ទីរពេទ្យកាល់ម៉ែត្រ និងជាម្ចាស់មន្ទីរពិសោធន៍វេជ្ជសាស្ត្រមានជ័យ បច្ចុប្បន្នមានទីលំនៅផ្ទះលេខ ៥ G ផ្លូវផ្សារស្ទឹងមានជ័យថ្មី ក្រុមទី ១ ភូមិទ្រា ៣ សង្កាត់ស្ទឹងមានជ័យ ១ ខណ្ឌមានជ័យ ៕