អតីតខ្សែប្រយុទ្ធក្រុម PSG Edinson Cavani នឹងត្រូវរង់ចាំយូរបន្តិចសម្រាប់ការបង្ហាញខ្លួនក្នុងប្រកួតដំបូងអោយបិសាចក្រហម Mancheser United ខណៈដែលរូបគេត្រូវបានបង្ខំឲ្យ ធ្វើតាមការណែនាំរបស់រដ្ឋាភិបាលអង់គ្លេសដោយការដាក់អោយនៅដោយឡែកដើម្បីប្រាកដថារូបគេមិនមានផ្ទុកCovid-19 ។

បិសាចក្រហម Manchester United បានបញ្ចប់ការចុះហត្ថលេខាលើអតីតខ្សែប្រយុទ្ធរបស់ក្លិប Paris Saint-Germain វ័យ ៣៣ ឆ្នាំនៅមួយថ្ងៃប៉ុណ្ណោះមុនការបិទទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ ។ វាហាក់ដូចជាការទិញបានទាន់ពេលវេលាដោយសារតែកីឡាករ Anthony Martial ទើបតែទទួលបានកាតក្រហមក្នុងប្រកួតទល់នឹង Spurs នាពេលចុងក្រោយនេះ ។

ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយរូបនេះបានធ្វើដំណើរពីប្រទេសបារាំងកាលពីថ្ងៃអាទិត្យជាប្រទេសមួយដែលមិនមាននៅក្នុងបញ្ជីច្រករបៀងធ្វើដំណើររបស់ចក្រភពអង់គ្លេសហើយវាជាមូលហេតុ តម្រូវឲ្យ អ្នកដែលទៅដល់ប្រទេសអង់គ្លេសត្រូវដាក់អោយនៅដាច់ឆ្ងាយពីគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here