អតីតខ្សែប្រយុទ្ធរបស់បិសាចក្រហម លោក Andy Cole ជឿជាក់ថា លោក Ole Gunnar Solskjaer មានការងារដ៏លំបាកមួយក្នុងការព្យាយាមបញ្ចុះបញ្ចូលកីឡាករដែលមានគុណភាពកំពូលអោយចុះហត្ថលេខាជាមួយ Manchester United ហើយគេត្រូវតែជាអ្នកចាត់ការដែលពូកែរឿងទីផ្សារ ។

លោកបានប្រាប់ថា៖ ដើម្បីឈានដល់កម្រិតកំពូលដូច Liverpool និង Manchester City ពួកគេនឹងត្រូវបញ្ឈប់ការទិញដើម្បីធ្វើឱ្យខ្លួនពួកគេប្រសើរឡើង។ នៅពេលនេះពួកគេកំពុងតែបន្តនាំយកប្រភេទកីឡាករដដែលៗយ៉ាងអន្ទះសា។

លោកបន្ថែមថា៖ នៅពេលដែលក្រុមបិសាចក្រហម Manchester United កំពុងត្រួតត្រាពីភពបាល់ទាត់ កីឡាករឆ្នើម ៗ ទាំងអស់ក្នុងលោកតែងចង់មក Man United ហើយពួកគេចង់មកដោយហេតុផលព្រោះពួកគេមានឱកាសឈ្នះហើយនោះជាអ្វីដែលខ្ញុំចង់និយាយ។​ នៅពេលអ្នកគ្មានឱកាសឈ្នះអ្នកនឹងមិននិយាយថាអ្នកនឹងទៅ Man United នោះទេប្រសិនបើ Liverpool ឬ Man City ចាប់អារម្មណ៍លើអ្នក។ ផ្ទុយទៅវិញអ្នកនឹងទៅក្លឹបមួយក្នុងចំណោមពីរនោះដែលអ្នកជឿថានឹងនាំអ្នកអោយឈ្នះពានរង្វាន់ផ្សេងៗ ។

Cole បន្តថា៖ វាលំបាកណាស់សំរាប់ Ole នៅពេលនេះដោយនិយាយថា “ខ្ញុំគិតថាអ្នកគួរតែចុះកុងត្រាជាមួយ Manchester United ជំនួស Man City ឬ Liverpool ពីព្រោះយើងកំពុងកសាងក្រុមរបស់យើង រយៈពេល ២ ទៅ ៣ ឆ្នាំក្រោយយើងនឹងឈ្នះលីក។ សម្រាប់ខ្ញុំប្រសិនបើខ្ញុំជាកីឡាករខ្ញុំនឹងសួរខ្លួនឯងថា ‘តើខ្ញុំមានពេល ២ ឬ ៣ ឆ្នាំទេ?

LEAVE A REPLY

Please enter your comment!
Please enter your name here