កីឡាករ Luis Suarez បានចាកចេញពីកន្លែងហ្វឹកហាត់របស់ក្លិប Barcelona ទាំងទឹកភ្នែកខណៈកំពុងលាមិត្តរួមក្រុមរបស់គាត់បន្ទាប់ពីត្រូវបានបង្ខំឱ្យចាកចេញពីក្លឹបមកចូលរួមជាមួយ Atletico Madrid ដែលចំណាយត្រឹមតែ ៥.៥ លានផោនប៉ុណ្ណោះដើម្បីចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្គាយរូបនេះ។

​ក្រោយ​ពី​ដឹង​ខ្លួន​ថា​ត្រូវ​ចាកចេញ​ពី​ក្លឹប​ដែល​ស្រលាញ់​នេះ​ហើយ Suarez ​បាន​ទៅ​លា​មិត្ត​រួម​ក្រុម​ដល់​ទីលាន​ផង​ដែរ។ ក្រោយ​លា​គ្នា​រួច ​រូបគេ​បាន​បើក​ឡាន​ចេញ​មក​វិញ ​ហើយ​ត្រូវ​បាន​គេ​ថត​ឃើញ​ថា​យំ ហូរ​ទឹក​ភ្នែក​មក​ទៀត​ផង។

​ចង់​ដឹង​ថា​ទិដ្ឋភាព​សង្វេគ​ប៉ុណ្ណា ​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ​៖