ក្រុមការពារជើងឯកលីគកំពូលអ៊ីតាលី Juventus ទទួលបានជ័យជំនះ សម្រាប់ការប្រកួតដំបូងរបស់ខ្លួននៅ Serie A ក្រោមការដឹកនាំរបស់លោក Andrea Pirlo ដោយបានយកឈ្នះទៅលើក្រុម Sampdoria ដោយលទ្ធផល 3-0។

វីរបុរសក្រុមសេះបង្កង់ ត្រូវបានចូលខ្លួនមកជំនួសតំណែងរបស់លោក Maurizio Sarri ដែលក្លឹបបានបណ្ដេញចេញ កាលពីខែសីហា ហើយលោកមិនបានធ្វើឲ្យអ្នកគាំទ្រក្លឹបអស់សង្ឃឹមនោះទេ។

ខ្សែបម្រើវ័យក្មេង Dejan Kulusevski បានរកគ្រាប់បាល់បើកឆាកនៅនាទីទី១៣ មុនពេលដែលខ្សែការពារ Leonardo Bonucci រកបានមួយគ្រាប់បន្ថែមទៀតនៅ ១២នាទីមុនការប្រកួតបញ្ចប់។

LEAVE A REPLY

Please enter your comment!
Please enter your name here